ហួសចិត្ត ស្មានមិនដល់ថា នារីដ៏ស្រស់ស្អាតម្នាក់ ហ៊ានធ្វើរឿងបែបនេះសោះ (មានវីដេអូ)
នារីស្រស់ស្អាតម្នាក់ ហ៊ានប្រថុយគ្រោះថ្នាក់ ចូលទៅក្រោមលូដែលមានប្រហោងដ៏តូចមួយ ដើម្បីតែសង្គ្រោះ ជីវិតកូនឆ្មាមួយក្បាល ដែលជាប់នៅក្នុងនោះ ហើយទង្វើរបស់ស្រីស្អាតរូបនោះ ត្រូវបានទទួលការ កោតសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកដែលនិយម ប្រើប្រាស់បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ។
តាមប្រភពព័ត៌មាន ក៏ដូចជាយោងតាម វីដេអូឃ្លីបបានបង្ហាញ ឲ្យឃើញថា មានគូស្នេហ៍មួយគូរ បានដើរឆ្លងផ្លូវមួយកន្លែង ហើយស្របពេលនោះ ពួកគេក៏បានឮសំឡេង កូនឆ្មាតូចមួយក្បាលស្រែករកជំនួយ ចេញពីក្នុងលូដែលមាន ប្រឡោះតូចបំផុត ។
ស្ថិតកក្នុងកាលៈទេសៈនោះដែរ នារីដែលជាមិត្តស្រី និងជាមនុស្សស្រី ដែលមានរាងតូចច្រឡឹង បានសម្រេចចិត្ត ចុះទៅជួយកូនឆ្មា តូចមួយក្បាលនោះ ឲ្យរួចផុតពីគ្រោះថ្នាក់ បានសម្រេច ហើយជាមួយគ្នានេះ ស្រីស្អាតមិនបង្ហាញ អត្តសញ្ញាណខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ជាច្រើននិយាយថា បើសិនជារាងមិនតូចទេ ក៏មិនអាចចូលទៅក្នុងលូដ៏ចង្អៀតនោះបានដែរ… នាងពិតជាមានចិត្តមេត្តាខ្លាំងណាស់ ៕