សំណេរកំណាព្យដ៏មានន័យ របស់យុវតីម្នាក់ បានបង្ហោះក្នុងគណនី ហ្វេសប៊ុកខ្លួនថា “ជួយប្រាប់ផង យកប្តីបែបណាទើបល្អ”
យុវតីម្នាក់បានសរសេរបង្ហោះ ក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនថា “ជួយប្រាប់ផងថា យកប្តីបែបណាទើបល្អ “។ ការសរសេរ លើគណនីផ្ទាល់ខ្លួន ឈ្មោះថា រស្មី សណ្តាន់ បែបនេះ រូបគេបានភ្ជាប់ជាមួយ កំណាព្យបទពាក្យ៤ មួយបទ ប្រកបដោយអត្ថន័យ ដែលអាចធ្វើឲ្យមិត្តនារីៗ មួយចំនួនធំគួរយកពិចារណាត្រួសៗ គ្រាន់ជាពុទ្ធិផងដែរ។
ប៉ុន្តែសំណេរដែលនាង បានបង្ហោះនេះទំនងមិនឆ្លុះបញ្ចាំង ពីចិត្តគំនិតរបស់នាង ក្នុងការជ្រើសរើសគូស្រករ ផ្ទាល់ខ្លួននោះទេ គ្រាន់តែចង់បង្ហាញ អត្ថបទកំណាព្យមាន ចំណងជើងថា ”យកប្តីបែបណាទើបត្រូវ” ដែលជាស្នាដៃ តែងនិពន្ធផ្ទាល់ខ្លួន ហើយប្រសិន ជាអានទៅ វាហាក់ពិតបានឆ្លុះ ឲ្យឃើញសង្គមពិត នាពេលបច្ចុប្បន្ន។ ចង់ដឹងថា មានខ្លឹមសារល្អយ៉ាងណានោះ តោះ! ទៅអានទាំងអស់គ្នា! យកប្តីកំលោះ ស្មោះតែនឹងមុខ យកប្តីសែហ្វគុក យាមថ្ងៃយាមយប់។ យកប្តីអ្នកធំ ប្រជុំមិនឈប់ យកប្តីជំទប់ បានគ្រាន់តែមាត់។ យកប្តីតារា ហ៊ឺហាតែក្រៅ យកប្តីដង្ខៅ ឆាប់មានឆាប់អត់។ យកប្តីកីឡា បានត្រឹមតែហត់ យកប្តីមេវត្ត ខុសបទវិន័យ។ យកប្តីពោះម៉ាយ ចំណាយមាត់គេ យកប្តីសៅកែ បានតែរីងរៃ។ យកប្តីមេភ្លេង ហេងស៊យមានស្រី យកប្តីសេដ្ឋី នាំតែខកចិត្ត។ យកប្តីឧកញ៉ា ដុល្លារមិនខ្វះ តែជួនប្រទះ រឿងទឹកអាស៊ីដ យកប្តីទាហាន ច្រើនបង់ជីវិត ។ យកប្តីបណ្ឌិត គិតតែទ្រឹស្ដី យកប្តីប៉ូលីស បានតែដេញចោរ។ យកប្តីដុកទ័រ វះកាត់រាល់ថ្ងៃ យកប្តីអ្នកនយោបាយ …..៕