នារីម្នាក់ដើរចូលផ្ទះ ស្រាប់តែឃើញ ស្តេចពស់វែកនៅក្នុងផ្ទះ បន្ទាប់ក៏ជួបរឿងមួយមិនគួរឲ្យជឿ….

ប្រទេសថៃ៖ ពស់វែកមួយក្បាលប្រវែង៤ម៉ែត្រ បានចូលទៅពួនសម្ងំ ក្នុងផ្ទះរបស់ស្ត្រីម្នាក់ កាលពីវេលាម៉ោង ៥៖៣០នាទីព្រឹកកន្លងទៅ ។

នារីម្ចាស់ផ្ទះ បានប្រាប់អោយដឹងថា គាត់មិនដឹងថា ពស់វែកមួយក្បាលនេះ ចូលក្នុងផ្ទះគាត់ពីថ្មើណានោះទេ ពេលដែលគាត់ត្រលប់មកពីទិញឥវ៉ាន់ នៅឯផ្សារពេលព្រលឹមស្រាងៗ គាត់ក៏ឃើញរបស់របរក្នុងផ្ទះ មានភាពមិនប្រក្រតី រាយប៉ាយពេញផ្ទះ ពេលនោះគាត់ក៏រៀបចំ ប្រមូលទុកដាក់ អោយស្រួលបួលវិញ នៅកន្លែងដើម។

គាត់បន្តទៀតថា ពេលដែលកំពុងរៀបចំឥវ៉ាន់ទុកដាក់ ស្រាប់តែឮសូរសម្លេង “ហ្វក់ៗ” ពេលនោះស្រាប់តែគាត់ ងាកទៅមើលក្រោមតុ ស្រាប់តែឃើញពស់វែក១ក្បាល រុំខ្លួនជាប់ជាមួយជើងតុ ធ្វើអោយគាត់ភ័យរន្ធត់ ក្នុងចិត្តយ៉ាងខ្លាំង ជើងរបស់ខ្លួនញ័រទទ្រើក ខំព្យាយាមក្រោកឡើង រត់ចេញពីផ្ទះ ហើយបានរាយការណ៍ទៅក្រុម អ្នកជំនាញចាប់ពស់ អោយមកជួយអន្តរាគមន៍ ។

ក្រុមអ្នកជំនាញចាប់ពស់ បានប្រាប់អ្នកយកព័ត៌មានថា បន្ទាប់ពីមានការសុំអន្តរាគមន៍ ពួកគាត់ក៏បានទៅដល់ផ្ទះនោះ ហើយបានចាប់ពស់មួយក្បាលនោះ ចេញពីផ្ទះរបស់នាង បានដោយជោគជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *