ស្រ្តីមា្នក់ចែករំលែកបទពិសោធន៍ដ៏តក់ស្លុត ខណៈបុរសល្មោភកាមម្នាក់ តាមលួចថតសំពត់ខ្លីនាងដោយស្ងាត់ៗ!! (មានវីដេអូ)

បរទេស៖ ជនល្មោភកាម អាចបង្ហាញខ្លួន នៅគ្រប់ទីកន្លែង ដូច្នេះស្រ្តីទាំងអស់គ្នា គួរមានការប្រុសប្រយ័ត្ន ជាពិសេសអ្នកដែលចូលចិត្តស្លៀកពាក់ស៊ិកស៊ី មានការទាក់ទាញខ្ពស់។ វាពិតជាគួរឲ្យសោកសៅណាស់ ដោយសារតែជនល្មោភកាមទាំងនេះហើយ ដែលនាំឲ្យមានករណីចាប់រំលោភកើនឡើងជារៀងរាល់ថ្ងៃ។ ប៉ុន្តែជនរងគ្រោះ ពេលខ្លះបានត្រឹមតែគេស្តីបន្ទោសថា មកពីទាក់ទាញពេក ឬស្លៀកពាក់ ស៊ិកស៊ីពេក ពួកគេបែរជា មិនបន្ទោសជនល្មើស ដែលបានប្រព្រឹត្តខុសទៅវិញ។

ស្រ្តីអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ឈ្មោះ Maria Justine Signe ត្រូវរងគ្រោះ ជុំវិញអំពើបៀតបៀន​កេរ្តិ៍​ខ្មាស ក្នុងពេលនាងធ្វើដំណើរតាមរថយន្តក្រុង។ នាងបានចែកចាយបទពិសោធន៍នេះ លើគណនីហ្វេសប៊ុក ដើម្បីជាបំរាមសម្រាប់ស្រ្តីផ្សេងៗ ឲ្យបានប្រយ័ត្នចំពោះជនល្មោភកាមទាំងនេះ។

បើយោងតាម Maria នាងបញ្ជាក់ថា៖ នាងបានសង្គេតឃើញសកម្មភាពបុរសនេះ អង្គុយចំមុខនាងមានសកម្មភាពខុសប្លែកធម្មតា។ ខណៈនាងចាប់ផ្តើមដឹងខ្លួន ចំពេលបុរសនោះ លើកទូរស័ព្ទថតក្រោមសំធត់ខ្លីរបស់នាង។ អ្វីដែលធ្វើឲ្យ Maria ចាប់អារម្មណ៍ជាងគេនោះ គឺប្រហែលជាបុរសក្បាលខូចម្នាក់នេះ ភ្លេចបិទពន្លឺ Flash លើទូរស័ព្ទ ទើបបណ្តាលឲ្យពន្លឺ Flash បង្កើតការចាប់អារម្មណ៍ដល់នាង ដឹងអំពីសកម្មភាពរបស់ជននេះ។


ប៉ុន្តែ Maria នាងមិនហ៊ានបង្ករការភ្ញាក់ផ្អើលនោះទេ ព្រោះនាងគិតថាបុរសនោះមានលាក់អាវុធនៅលើខ្លួន និងជាពិសេសក្នុងពេលនោះពុំស៊ូវបានមនុស្សច្រើននៅលើរថយន្តក្រុង។

តាមរយៈគណនីហ្វេសប៊ុក Maria បានបង្ហាញអំពីសកម្មភាពបុរសនេះថតរូបភាព និងវីដេអូក្រោមសំធត់ខ្លីរបស់នាង។ Maria បានបន្តទៀតថា វាពិតជាគួរឲ្យខ្លាច និងគួរឲ្យខ្ពើមរអើមនូវទង្វើរបែបនេះ ហើយក៏បានគិតថា តើបុរសនេះអាចធ្វើអ្វីបន្តទៀតមកលើរូបនាង។

Maria សង្ឃឹមថាបន្ទាប់ពីបង្ហោះ និងចែករំលែកព័ត៌មាននេះ បងប្អូនស្រីៗ នឹងមានការប្រុងប្រយ័ត្នខ្ពស់ ដូចក្នុងករណីនាង និងជាពិសេសបុរសក្នុងវីដេអូនេះ៕ ប្រភព៖ Khmer5

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *

shares