កូនសេដ្ឋីបើកឡានល្បឿន 198គីឡូម៉ែត្រក្នុង១ម៉ោង… បែកកង់រេទៅបុកឡាន ស្ត្រីនិងក្មេង៣ខួបម្នាក់ ផ្ទុះឆេះស្លាប់យ៉ាងវេទនា… (វីដេអូ)
ប្រទេសក្រិច៖ វេបសាយបរទេសមួយ បានបង្ហោះវីដេអូ គ្រោះថ្នាក់ដ៏រន្ធត់មួយ ក្រោយពីរថយន្តទំនើបមួយគ្រឿង ដែលម្ចាស់ជាកូនសេដ្ឋី អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ និងមិត្តភក្តិ បានបើកឡានទំនើប ដោយល្បឿនលឿនដូចព្យុះ ធ្វើអោយបែកកង់ បានរេចង្កូតទៅបុករថយន្ត ដែលចតខាងផ្លូវ ដែលមានស្ត្រីម្នាក់ និងកូនក្មេងម្នាក់អាយុ៣ខួប ធ្វើអោយរថយន្តទាំង២ ផ្ទុះឆេះស្លាប់យ៉ាងអាណោចអាធមបំផុត ។
ក្រោយពីប៉ូលិស បានចុះត្រួតពិនិត្យ រថយន្តទំនើប ដែលបង្កគ្រោះថ្នាក់ដ៏ធំនេះ បានសន្និដ្ឋានថា បណ្តាលមកពីបែកកង់ ហើយរថយន្តបានបើក ក្នុងល្បឿន១៩៨គីឡូម៉ែត្រ ក្នុង១ម៉ោង ។ ហេតុដូច្នេះហើយ បានជាអ្នកបើក មិនអាចគ្រប់គ្រងរថយន្តបាន ទើបជ្រុលទៅបុករថយន្ត ដែលចតខាងផ្លូវ បណ្តាលអោយស្ត្រី និងកូនក្មេង ស្លាប់យ៉ាងវេទនា ។
ហេតុការណ៍នេះ បានធ្វើអោយក្រុមគ្រួសារ ស្ត្រីរងគ្រោះ ជាពិសេសប្តីរបស់នាង មានការសោកស្តាយយ៉ាងខ្លាំង ជាទីបំផុត រកអ្វីប្រៀបផ្ទឹមគ្មាន ហើយបានសុំអោយតុលាការ ថ្កោលទោស និងសងជំងឺចិត្តគ្រួសារគាត់ អោយសម និងការឈឺចាប់នេះទៀតផង៕