ក្រុមអ្នកទេសចរ រត់មិនចង់ទាន់ ខណៈជួបហេតុការណ៍ចម្លែកទាំងថ្ងៃ ដើរកាត់មុខឡាន (មើលវីដេអូ)
ហេតុការណ៍ដ៏គួរអោយញាក់សាច់មួយ បានកើតឡើង ខណៈក្រុមអ្នកទេសចរណ៍ មួយក្រុមជួបហេតុការណ៍ផ្ទាល់ និងយកកាម៉េរ៉ាថតបានទាំងថ្ងៃ ដោយសង្ស័យថា ជាមនុស្សក្រៅភព កាលពី ពេលថ្មីៗនេះ ស្របដែលអ្នកវិទ្យាសាស្ត្រ កំពុងស្រាវជ្រាវបន្ត ហើយវាក៏ជាហេតុការណ៍មួយ ដែលធ្វើអោយមនុស្សជាច្រើនលាននាក់ ចាប់អារម្មណ៍ជាទីបំផុត បើទោះបីជាអ្នកវិទ្យាសាស្រ្ត នៅមិនទាន់ ហ៊ានអះអាងថា ជាមនុស្សក្រៅភព តែមនុស្សមួយចំនួន ជឿថាមានពិតប្រាកដមែន។
កាលពីពេលថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញ ភពមួយនៅចម្ងាយពីផែនដី ដល់ទៅ៤០ឆ្នាំពន្លឺឯណោះ ហើយក្នុងភពដែលគេរកឃើញនោះ ត្រូវបានអ្នកវិទ្យាសាស្ត្រដាក់ឈ្មោះអោយថា TRAPPIST-1។ ភពមួយនេះ ត្រូវបានគេអះអាង មានវត្ថុចម្លែកជាច្រើន គួរអោយចាប់អារម្មណ៍ ព្រោះពេលគេមើលដំបូង ឃើញតែភពតូចពីរបីប៉ុណ្ណោះ តែនៅពេលគេប្រើយឹតរបស់ NASA (Spitzer Space Telescope) គេបានរកឃើញថា មានភពដល់ទៅ៧ឯណោះនៅក្នុងនោះ ។
ដោយមានអំណះអំណាងទាំងនេះ គេអាចសន្និដ្ឋានបានថា ភពនៅក្នុងប្រព័ន្ធ TRAPPIST-1 គឺពិតជាមានជីវិតរស់នៅ ពិតប្រាកដមែន ហើយក្នុងពេលឆាប់ៗនេះ គេជឿថា អ្នកវិទ្យាសាស្ត្រ នឹងរកឃើញពីជីវិតរបស់ អ្នករស់នៅក្រៅភព មកបង្ហាញអោយមនុស្សទូទាំងពិភពលោក បានដឹងជាមិនខាន ។
បច្ចុប្បន្នមនុស្សជាច្រើនលាននាក់ កំពុងរង់ចាំមើល ការព្យាករណ៍ព្រឹត្តិការណ៍ធំៗ ដែលនឹងមកដល់ ដូចជា៖ – នៅឆ្នាំ២១៣០ មនុស្សក្រៅភព នឹងមកជួយមនុស្សនៅលើផែនដី អោយមានសមត្ថភាព អាចរស់នៅក្នុងទឹកបាន – នៅឆ្នាំ៣០០៥ នឹងមានសង្គ្រាមនៅភពអង្គារ – នៅឆ្នាំ៣៧៩៧ ផែនដីយើង នឹងរលាយអស់ ប៉ុន្តែមនុស្សនៅលើផែនដី មិនស្លាប់ផុតពូជទាំងអស់នោះទេ ព្រោះពេលនោះ មនុស្សមានសមត្ថភាពបំលាស់ទី គេចចេញទៅរស់នៅលើ ភពផ្សេងទៀតបាន ។ ខាងក្រោមនេះជាព្រឹត្តិការណ៍ ធំៗដែលគួរអោយចាប់អារម្មណ៍ ដែលលោកយាយហោរា ពិភពលោកពិការភ្នែកទាំងសងខាង បានទស្សន៍ទាយព្យាករណ៍ទុក៖ – នៅឆ្នាំ២០២៣ ៖ គន្លងផ្លូវរបស់ផែនដីផ្លាស់ប្តូរ – នៅឆ្នាំ២០២៨ ៖ មនុស្សលោកនឹងអាចទៅដល់ភពព្រះសុក្រ ក្នុងបំណងស្វែងរកប្រភពថាមពលថ្មី – នៅឆ្នាំ២០៣៣ ៖ ទឹកសមុទ្រជន់ឡើងខ្ពស់ ដោយសារទឹកកក នៅប៉ូលខាងជើងរលាយខ្លាំង – នៅឆ្នាំ២១៧០ ៖ គ្រោះរាំងស្ងួតធ្ងន់កើតឡើងទូទាំងពិភពលោក – នៅឆ្នាំ៣៧៩៧ ៖ អវសាននៃភពផែនដី ប៉ុន្តែមនុស្សលោកអាចធ្វើបម្លាស់ទី គេចទៅរស់នៅលើភពផ្សេងបាន ៕