ទិដ្ឋភាពសត្វដង្កូវសមុទ្រ ចាប់ត្រីស៊ី មើលហើយ ញាក់សាច់ទ្រើកៗ (មានវីដេអូ)
បរទេស៖ ថ្មីៗនេះមានវីដេអូមួយកំពុងពេញនិយមលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប ដែលបង្ហាញពីទិដ្ឋភាពដ៏កម្រមួយ អំពីសត្វដង្គូវសមុទ្រ Bobbit Worm ចាប់ស៊ីត្រីមួយក្បាល់ ដែលមានមាឌធំជាងខ្លួន។ អ្នកទស្សនាភាគច្រើន ពីដំបូងប្រាកដជា មិននឹកស្មានថា សត្វដង្គូវប្រភេទនេះ អាចចាបស៊ីត្រីបាន ដោយងាយៗដូច្នេះ រហូតដល់ប្រទះឃើញជាក់ស្តែងនឹងភ្នែក ទើបដឹងថាពិតជាមិនគួរឲ្យជឿមែន។
តាមរយៈវីដេអូគេឃើញ ត្រីត្រវែងមួយក្បាល ហែលនៅបាតសមុទ្រ ហាក់ដូចជាកំពុងស្វែងរកចំណី ស្រាប់តែបន្តិចក្រោយមក ក៏លេចចេញ សត្វសង្គូវពណ៌ផ្លេកៗ ពីខ្សាច់បាតសមុទ្រ មកចាប់ត្រីនេះ ពី ២ទៅ៣ដង រហូតចាប់បានសម្រេច ហើយក៏ព្យាយាមទាញ ចូលទៅក្នុងខ្សាច់ បន្តិចម្តងៗ រហូតដល់បាត់ស្រមោលតែម្តង៕ អត្ថបទ៖ Khmer5
សូមទស្សនាវីដេអូអំពីទិដ្ឋភាពដ៏កម្រ នៅខាងក្រោមនេះ៖