បើមិនជឿកុំប្រមាថ រថយន្តថ្មីស្រឡាងទើបទិញ យកទៅជូនព្រះសង្ឃសូត្រ និងចារយ័ន្ត ទីបំផុតជួបរឿងភ្ញាក់ផ្អើល…

បរទេស៖ ជាធម្មតាតាមទំលាប់របស់អ្នកប្រើប្រាស់យាន្តជំនិះ កង់ ម៉ូតូ ឬរថយន្ត មុនពេលសម្រេចប្រើប្រាស់ជាផ្លូវការ ពួកគេតែងតែធ្វើពិធីបន្តិចបន្តួចទៅតាមលទ្ធភាព ដើម្បីសុំសេចក្តីសុខរៀងៗខ្លួន។

ថ្មីៗនេះមានករណីដ៏ហួសចិត្តមួយនៅប្រទេសថៃ ជុំវិញរឿងរាវបុរសម្នាក់ នាំយករថយន្ត ដែលខ្លួនទើបទិញថ្មីស្រឡាង ទៅជូនព្រះសង្ឃសូត្រ និងចារយ័ន្ត សុំសេចក្តីសុខ។ ប៉ុន្តែអ្វីដែលគ្រប់គ្នា នឹងស្មានមិនដល់នោះ គឺក្មេងដែលនៅតាមបំរើលោកក្នុងវត្ត ឬហៅថាកូនសិស្សលោក បានធ្វេសប្រហែស បែរជាយកប៊ិចហ្វឺត លុបមិនជ្រះ ទៅឲ្យជូនព្រះសង្ឃ ចាយ័ន្ត លើរថយន្តពណ៌ស ដ៏ថ្មីស្រឡាងនេះវិញ។

បន្ទាប់ពីចប់ពិធី បុរសម្ចាស់រថយន្ត បានធ្វើការលាងសម្អាត ប៉ុន្តែវាមិនបានលុបទឹកថ្នាំ ប៊ិចហ្វឺត ប្រភេទនេះបានទេ។ បើទោះបីជាគាត់ ខំប្រឹងប្រើប្រាស់វិធី និងទឹកថ្នាំសម្អាតរថយន្ត ជាច្រើនប្រភេទខុសៗគ្នាក៏ដោយ។

ព័ត៌មានដ៏ហួសចិត្តនៅ ត្រូវបានអ្នកបណ្តាញសង្គម នាំគ្នាចែកចាយឡើងល្បីពេញប្រទេសថៃ បន្ទាប់ពីបុរសម្ចាស់រថយន្តរូបនេះ បានបង្ហោះរៀវរាប់ លើគណនីហ្វេសប៊ុកគាត់ ដើម្បីស្វែររកជំនួយលុបបំបាត់ ស្នាមយ័ន្ត ដែលបានចារដោយ ប៊ិចហ្វឺត លុបមិនជ្រះ។

បើសិនបងប្អូនណាដឹងអំពីវិធី ឬទឹកថ្នាំអ្វីអាចជួយលុបបំបាត់ ស្នាមយ័ន្ត ចារដោយទឹកប៊ិចហ្វឺត លុបមិនជ្រះ ប្រភេទនេះ សូមជួយComment ប្រាប់ផងណា៕ អត្ថបទ៖ Khmer5

Leave a Reply

Your email address will not be published. Required fields are marked *