របៀបធ្វើទឹកជ្រលក់គ្រឿងសមុទ្របែបថៃរសជាតិប្លែក

+គ្រឿងផ្សំដែលត្រូវមាន៖

-ជីវ៉ាន់ស៊ុយ(៤ដុំ)-ខ្ទឹមស(៥០០ក្រាម)-ម្ទេស(៥០០ក្រាម)-ស្ករស រឺស្ករត្នោត(១គីឡូក្រាម)

-អំបិល(៥ស្លាបព្រា)-ទឹកក្រូចឆ្មារ(៤វែក)-ទឹកក្តៅ(១លីត្រ)-ប៊ីចេងបន្តិច

+របៀបធ្វើ

-ជាដំបូងដាំទឹកឲ្យពុះ

-យកចានដែកធំល្មមមួយមកដាក់ស្ករ ប៊ីចេង និងអំបិល

-ធ្វើការកូរវាឲ្យរលាយចូលគ្នាបានសព្វល្អ

-បន្ទាប់មកទៀតចាក់ទឹកក្រូចឆ្មារចូល និងកូរបន្តទៀត

-យកគ្រឿងផ្សំទាំងអស់ដាក់ចូលម៉ាស៊ីនក្រឡុក រួចធ្វើការក្រឡុកចំនួន២ដងជាការស្រេច។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *