ញាក់សាច់! ចោរស្រីជិះឡានទំនើប ប្លន់អ្នកដើរតាមផ្លូវ… ប្លន់បានហើយ បាញ់៧គ្រាប់ កុំអោយលួចជេរ

ចោរស្រីម្នាក់ បានភ្ជង់ប្លន់ មនុស្សដើរតាមផ្លូវ ប្រុសស្រី៣នាក់ យកកាបូប និងទូរស័ព្ទ ពេលជនរងគ្រោះព្រម អោយកាបូប និងទូរស័ព្ទរួចហើយ ឆ្លៀតបាញ់៥គ្រាប់ ថែមទៀត កុំអោយស្រែកជេរនាង តាមក្រោយ។

តាមរយៈកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញពី ចោរស្រីវ័យក្មេងម្នាក់ បានដើរទៅភ្ជង់មនុស្សស្រីម្នាក់ និងបុរស២នាក់ ដែលកំពុងតែដើរតាមផ្លូវ ។ គេបានឃើញចោរប្លន់ស្រីនោះ បាញ់១គ្រាប់នៅនិងមុខ ជនរងគ្រោះ ដើម្បីជាការគំរាម កុំអោយគិតយូរ គ្រាន់តែបោះទូរស័ព្ទដៃអោយនាងសោះ ។

បន្ទាប់ពីជនរងគ្រោះ បានបោះទូរស័ព្ទដៃអោយនាងហើយ នាងក៏បានអោនរើស ហើយជនរងគ្រោះក៏បានដើរចេញដែរ ។ បើតាមការសន្និដ្ឋាន ប្រហែលជាជនរងគ្រោះ បានស្រែកជេរនាង ពីក្រោយហើយមើលទៅ ទើបធ្វើអោយចោរស្រីវ័យក្មេង ខឹងសម្បារយ៉ាងខ្លាំង បានតម្រង់កាំភ្លើង ទៅកាន់ជនរងគ្រោះទាំង៣នាក់ ហើយបាញ់មិនបង្អង់ដៃ ចំនួន៧គ្រាប់ ធ្វើអោយជនរងគ្រោះទាំង៣ រត់ទាំងព្រលឹងចុងសក់ ។

បន្ទាប់ពីបាញ់រួច ចោរប្លន់ស្រីនោះ បានចូលឡានទំនើប១គ្រឿង ដែលកំពុងរង់ចាំនាង ហើយជិះចេញទៅបាត់ ដោយសុវត្ថិភាព ៕

ប្រភព៖ Self Protecting

Leave a Reply

Your email address will not be published. Required fields are marked *