អ្នកខ្លាចកុំមើលប្រយ័ត្នគាំងបេះដូង រូបថតដែល បានថតជាប់ ខ្មោចដ៏គួរ ឲ្យព្រឺក្បាលខ្ញាក
រឿងរ៉ាវដែល ទាក់ទងទៅនឹង ការថតរូប ជាប់រូបរាង ឬស្រមោលខ្មោច នោះត្រូវបាន កើតឡើងជា បន្តបន្ទាប់មិនថា ទោះជាសម័យនេះ បច្ចេកវិទ្យាកំពុង តែស្ទុះលឿនទៅ មុខយ៉ាងណាក៏ដោយ ហើយម្ចាស់ឬ អ្នកដែល ស្ថិតនៅក្នុង រូបទាំងនោះ សុទ្ធតែអះអាងថា វាជារូបពិត មិនមានការ ប្រឌិត ឬកែច្នៃ ណាមួយឡើយ។
តួយ៉ាងដូចជា កាលពីពេលថ្មីៗនេះ នារីម្នាក់ឈ្មោះថា Bethany Harvey រស់នៅក្នុង ប្រទេសអៀរឡង់ ខាងជើង បានថតរូប នាងរួមជាមួយ នឹងក្មួយប្រុស ព្រមទាំងបងស្រី របស់នាង ដើម្បីបង្ហាញដល់ មិត្តភក្តិ តែក្រោយមក ក៏មានរឿងប្លែក កើតឡើងនៅ ក្នុងរូបថតនោះ ដោយមានរូបរាង ក្មេងស្រីតូច ម្នាក់ទៀត នៅពីក្រោយពួកគេ ក្នុងរូបថត នោះដែរ។
បើយើងពិនិត្យ មើលឲ្យជិត និងយកចិត្តទុកដាក់ នោះយើងនឹងឃើញ រូបរាងដូចជា ក្មេងស្រីតូចម្នាក់ ស្លៀកសំពត់ពណ៌ស្វាយ ហើយកំពុង អង្គុយដាក់ដៃ ក្តោបចូលគ្នា នៅលើភ្លៅ របស់នាង។ បន្ថែមពីនេះទៀត Harvey បាននិយាយថា “ក្រោយពេលដែល ខ្ញុំថតរូបនោះហើយ ខ្ញុំក៏មិនបាន ចាប់អារម្មណ៍ អ្វីឡើយ តែក្រោយមក មិត្តភក្តិរបស់ខ្ញុំ បានមកលេងផ្ទះ ហើយគេក៏បាន ឃើញរូប ចម្លែកដែល មានក្មេងស្រីម្នាក់ ក្នុងរូបថតនោះ ហើយបើទោះជា មិនបានឃើញមុខ នៃរូបរាងរបស់ ក្មេងស្រីនោះ ក៏ដោយតែ ខ្ញុំប្រាកដណាស់ ថាពេលដែល ខ្ញុំថតរូបនៅ ក្នុងបន្ទប់ទទួលភ្ញៀវ នោះមិនមាន អ្នកណាផ្សេង ក្រៅពីយើង បីនាក់ឡើយ។ ពេលឃើញបែបនេះ ខ្ញុំស្បថខ្ញុំលែង ហ៊ានចូលក្នុង បន្ទប់នោះ តែម្នាក់ឯង ឬនៅពេលងងឹត ទៀតហើយ”។
នៅមានករណី ដូចគ្នានេះមួយទៀត កើតឡើងចំពោះ នារី២នាក់ គឺនាង Kayley Atkinson វ័យ២៣ឆ្នាំ និងនាង Victoria Greeves វ័យ២២ឆ្នាំ មកពីទីក្រុង Newcastle ប្រទេសអង់គ្លេស ដែលកាលនោះ ពួកគេបាន បបួលគ្នាទៅ ដើរលេងនៅពេលយប់ ហើយក្រោយមក ពួកគេក៏ចូល ផឹកភេសជ្ជៈ នៅហាង Slug and Lettuce ស្ថិតនៅ ក្នុងតំបន់ Quayside ដែលអំឡុងពេលនោះ គឺមិនមាន មនុស្សនៅក្បែរ ខ្លួនឡើយ ទើបពួកគេនាំគ្នា ថតរូបកំសាន្ត តែក្រោយមក ពួកគេក៏បាន ឃើញរូបរាង ចម្លែកលេចឡើង នៅក្នុងរូបថត របស់ពួកគេ ដែលមានស្រមោល រូបរាងដ៏គួរ ឲ្យខ្លាចរបស់ នារីម្នាក់មាន មុខមាត់សស្លេក និងស្លៀកឈុត សម័យបុរាណ ឈរនៅចន្លោះ ពួកគេទាំង២ ទៅវិញ។
Greeves បាននិយាយថា “ពួកយើងទាំង២ គឺចូលចិត្ត ថតរូប selfie ណាស់តែការ ថតរូបលើកនេះ ធ្វើឲ្យយើង មានការភ័យខ្លាច យ៉ាងខ្លាំងដោយ យើងថតជាប់ ស្រមោលខ្មោចស្រីម្នាក់ ដែលកំពុង តែសើចមក កាន់ពួកយើង។ រូបដ៏គួរឲ្យខ្លាច នោះគឺច្បាស់ពេកហើយ ពួកយើងពិតជា ភ័យខ្លាចខ្លាំង មែនទែន ពេលដែលបាន ឃើញបែបនេះ”។
ទាំងនេះគឺជា ការរៀបរាប់ និងអះអាង របស់ម្ចាស់រូបថត ដែលស្ថិតនៅ ក្នុងហេតុការណ៍ ដ៏គួរឲ្យព្រឺក្បាល ទាំងនេះព្រោះថា រូបថតរបស់ ពួកគេបាន ថតជាប់នូវ របស់ម្យ៉ាងដែល មិនគួរនឹង ថតជាប់ ហើយនោះគឺជា ព្រលឹងខ្មោច តែម្តង៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?