ឃើញស្តែងៗ!!! ម៉ូតូកង់៣ច្រឡំហ្គែរ ហោះបុកអ្នកដើរពេញទំហឹង ចំកណ្តាលទ្រូង ស្លាប់គួរអោយរន្ធត់

ឥណ្ឌា៖ បុរសម្នាក់ កំពុងតែដើរឆ្លងថ្នល់ ស្រាប់តែម៉ូតូកង់បី ច្រឡំបន្ថែមហ្គែរ ហោះមកបុកគាត់ ចំដើមទ្រូង ដួលបោកក្បាលទៅហ្នឹងថ្នល់ ស្លាប់ភ្លាមមួយរំពេច ។

ហេតុការណ៍ដ៏គួរអោយតក់ស្លុតនេះ បានកើតឡើងនៅលើផ្លូវមួយ នៃប្រទេសឥណ្ឌា ។ បើតាមការមើលវីដេអូ បានបញ្ជាក់ថា អ្នកបើកម៉ូតូកង់បី គ្មានចេតនា បុកបុរសម្នាក់នោះទេ ប៉ុន្តែមិនដឹងជាគាត់ ស្លុតពេកឬក៏យ៉ាងណា បានជាបន្ថែមល្បឿន បង្ហោះកង់មុខ ទៅបុកបុរសដែលកំពុងដើរ ចំកណ្តាលដើមទ្រូង ពេញមួយទំហឹង ស្លាប់ភ្លាមៗមួយរំពេច ។

ក្រោយកើតហេតុ គេឃើញទាំងអ្នកបើក ទាំងអ្នកជិះនៅក្នុងនោះ មានការភិតភ័យយ៉ាងខ្លាំង ប្រញាប់ចុះពីលើម៉ូតូ ហើយទាញម៉ូតូថយក្រោយ ដើម្បីជួយបុរសម្នាក់នោះ។ អ្នកដែលឃើញហេតុការណ៍ ក័បាននាំគ្នា ចុះមកជួយលើក បុរសម្នាក់នោះផងដែរ តែបើតាមមើលទៅ សភាពគ្រោះថ្នាក់ គឺបុរសម្នាក់នោះ ពិបាកជួយសង្គ្រោះខ្លាំងណាស់ ព្រោះកង់ម៉ូតូបុក និងដួលបោកក្បាលទៅក្រោយ ពេញទំហឹងតែម្តង ។

នេះជាសញ្ញាមួយ សម្រាប់អ្នកបើកបរ យាន្តជំនិះទាំងអស់ ត្រូវតាំងស្មារតី អោយបានរឹងមាំ ពេលកំពុងបើកបរ ព្រោះបើស្មារតីរបស់អ្នក មិនរឹងមាំនោះទេ អ្នកអាចជាន់ច្រឡំហ្គា ជាយថាហេតុ ៕

ប្រភព៖ TheTop5Trend

Leave a Reply

Your email address will not be published. Required fields are marked *