នារីម្នាក់សុំមិត្តប្រុសចែកផ្លូវគ្នា ដោយនិយាយថា រស់នៅជាមួយគ្នាគ្មានអនាគត ដល់ពេលខាងប្រុសយកសៀវភៅកំណត់ឲ្យនាងមើល ធ្វើឲ្យនាងស្រក់ទឹកភ្នែកលុតជង្គង់សុំត្រូវគ្នាវិញ តែអ្វីៗបានហួសទៅហើយ
ប្រទេសថៃ៖ រឿងរាវជីវិតស្នេហាដ៏កំសត់មួយរបស់យុវជនម្នាក់កំពុងធ្វើអោយមនុស្សគ្រប់គ្នាមានការរំជើបរំជួលយ៉ាងខ្លាំងទៅយុវជននេះ និងខឹងសម្បារយ៉ាងខ្លាំងទៅលើនារីដែលជាសង្សារ។ ក្នុងលិខិតមួយច្បាប់សរសេររៀបរាប់ពីជីវិតស្នេហា និងការតស៊ូរបស់យុវជនម្នាក់បានអោយដឹងថា៖ ខ្ញុំគឺជាកូនអ្នកស្រែចំការម្នាក់ ជីវភាពគ្រួសាររបស់ខ្ញុំមិនសូវធូរធារនិងពុំមានផ្ទះល្អដូចគេទេ។ ខ្ញុំមានតែសញ្ញាប័ត្រថ្នាក់វិទ្យាល័យទេ។ បន្ទាប់ពីរៀនចេះថ្នាក់វិទ្យាល័យ ខ្ញុំបានចំណាកស្រុកមកធ្វើការនៅក្នុងទីក្រុងដើម្បីស្វែងរកប្រាក់កំរៃបន្ដិចបន្ដូចជួយផ្គត់ផ្គងជីវភាពគ្រួសារ និងសន្សំលុយខ្លះទុកសំរាប់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ។ ខ្ញុំតែងតែនៅធ្វើការថែមម៉ោងរហូតដល់យប់ជ្រៅស្ទើរតែរាល់ថ្ងៃទៅហើយដើម្បីរកចំណូលបន្ថែម។ នៅថ្ងៃមួយ មិត្តភកិ្តរបស់ខ្ញុំបានណែនាំអោយខ្ញុំស្គាល់នារីម្នាក់។ នាងគឺជាអ្នករៀនមានចំណេះដឹងខ្ពង់ខ្ពស់ ជាពិសេសនាងជាសិស្សដែលរៀននៅក្នុងសកលវិទ្យាល័យល្បីមួយនៅក្នុងខេត្តរបស់ខ្ញុំ។ ពេលដែលខ្ញុំបានស្គាល់គ្នាដំបូង យើងទាំងពីរហាក់ដូចជាមានអារម្មណ៍ស្និតស្នាលនឹងគ្នាខ្លាំង។ នៅថ្ងៃមួយខ្ញុំបានណាត់នាងចេញមកក្រៅដើម្បីហូបអី នាងហាក់ដូចជាមិនចង់ញុាំរបស់ថ្លៃៗទេ ដោយសារតែនាងដឹងថាខ្ញុំខិតខំធ្វើការដើម្បីរកប្រាក់កំរៃជួយគ្រួសារខ្ញុំ នាងមិនចង់អោយខ្ញុំចំណាយលើនាងខ្លាំង។ ពេលនេះយើងទាំងពីរក៏ចាប់ផ្ដើមមានទំនាក់ទំនងរហូតឈានដល់ការស្រឡាញ់គ្នា។ តែពេលស្រឡាញ់គ្នាមិនយូរប៉ុន្មានផង នាងដូចជាមានអារម្មណ៍ធុញទ្រាំនឹងរូបខ្ញុំ និងពេលខ្លះមិននិយាយរកខ្ញុំក៏មាន។ មិនយូរប៉ុន្មានបន្ទាប់ពីនាងចាប់ផ្ដើមធុញទ្រាំនឹងខ្ញុំមក នាងបានសុំខ្ញុំបែកគ្នាដោយសារតែនាងមិនឃើញភាពវត្ដមាន និងការរីកចំរើនរបស់ខ្ញុំ។
នាងបាននិយាយដាក់ខ្ញុំថា៖ ក្នុងសម័យនេះគេមិនចាយចិត្តស្មោះទៀតទេ សម័យកាលនេះគឺជាសម័យកាលចាយលុយ បើមនុស្សមានលុយ នោះនឹងមានអ្នកគោរពស្រឡាញ់ច្រើន។ ពេលដែលនាងនិយាយដាក់ខ្ញុំបែបនេះមក ខ្ញុំបានញញឹមដាក់នាង និងយកសៀវភៅកំណត់ហេតុប្រចាំថ្ងៃរបស់ខ្ញុំអោយនាងមើល។ ពេលដែលនាងមើលរួចហើយទឹកភ្នែករបស់នាងក៏បានស្រក់មកលើដី ដោយសារតែខ្ញុំខិតខំធ្វើការថែមម៉ោងស្ទើររាល់ថ្ងៃ ដើម្បីសន្សំលុយទុកជួយគ្រួសារមួយចំណែក និងមួយចំណែកទៀតសន្សំដើម្បីទុកសំរាប់ថ្ងៃរៀបការរបស់ខ្ញុំនិងនាង។ ទឹកភ្នែករបស់នាងក៏ស្រក់ចុះដល់ដីហើយលត់ជង្គង់អង្វរខ្ញុំថា សំដីដែលនាងនិយាយទាំងប៉ុន្មាននោះសុទ្ធតែការលេងសើចទេ។ ពេលនោះខ្ញុំបានប្រាប់នាងថា៖ យើងទាំងពីរបានចប់ហើយ បងមិនគួរស្គាល់មនុស្សដូចអូនទេ ឆាប់ចេញពីផ្ទះបងទៅ។ នាងបានលត់ជង្គងនៅមុខផ្ទះរបស់ខ្ញុំជាមួយហ្នឹងក្រដាសមួយសន្លឹកសរសេរថា៖ នាងដឹងខុសហើយ។ តែគ្រប់យ៉ាងហួសពេលអស់ហើយខ្ញុំមិនលើកលែងអោយមនុស្សដែលមើលងាយឆាកជីវិតខ្ញុំបែបនេះទេ។ ចិញ្ចៀនពេជ្រដែលខ្ញុំខំទិញសំរាប់ថ្ងៃរៀបការនេះគឺទុកសំរាប់មនុស្សស្រីដែលអោយតម្លៃខ្ញុំតែប៉ុណ្ណោះ។