វីដេអូដែលធ្វើអោយមនុស្ស រាប់លាននាក់រំភើប!!! ឆ្កែមួយក្បាល ប្រថុយជីវិតជួយគ្នាវា ដោយមិនស្តាយជីវិតខ្លួន…

អាហ្សង់ទីន៖ វីដេអូឃ្លីបមួយ បានធ្វើអោយមនុស្ស ពេញពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែល ឃើញឆ្កែមួយក្បាល ព្យាយាមជួយឆ្កែគ្នាវា មួយក្បាលទៀត ដែលធ្លាក់ចូលក្នុងទឹក កំពុងហូរខ្លាំង ។

តាមរយៈវីដេអូ បានបង្ហាញថា មុនពេលកើតហេតុការណ៍ ដ៏គួរអោយភ្ញាក់ផ្អើលនេះ ម្ចាស់របស់ឆ្កែទាំង២ក្បាល បានលេងគប់ឈើ ជាមួយឆ្កែទាំង២ក្បាល ។

លេងបានមួយសន្ទុះ ម្ចាស់វាបានគប់ឈើទៅក្នុងទឹក ដើម្បីចង់សាកល្បង សមត្ថភាពរបស់ឆ្កែទាំង២។ ស្រាប់តែពេលនោះ ឆ្កែ១ក្បាល មិនហ៊ានរត់ចូលក្នុងទឹក ទៅយកឈើនោះទេ តែឆ្កែមួយក្បាលទៀត បានលោតចូលទៅក្នុងទឹក ដើម្បីពាំឈើនោះ ទៅអោយម្ចាស់របស់វាវិញ ។

ដោយសារតែទឹកហូរខ្លាំងពេក ឆ្កែមួយក្បាលនោះ បានរអិលធ្លាក់ទៅក្នុងទឹក ដែលកំពុងហូរខ្លាំង ដោយមាត់របស់វា បានខាំឈើរបស់ម្ចាស់វាជាប់ ។ ភ្លាមៗនោះ ឆ្កែមួយក្បាលទៀត ដែលនៅលើគោក បានរត់ទៅជួយគ្នាវា ដោយយកមាត់ខាំឈើជាប់ ហើយព្យាយាមអូសគ្នាវាឡើង លើគោកវិញ រួចផុតពីគ្រោះថ្នាក់ ។


វីដេអូឃ្លីបនេះ បានធ្វើអោយមនុស្សរាប់លាននាក់ មានអារម្មណ៍ភ្ញាក់ផ្អើល ទៅលើទឹកចិត្ត ចេះស្រលាញ់គ្នា រវាងសត្វឆ្កែទាំង២ក្បាលនោះ ដែលមនុស្សមួយចំនួនធំ មិនអាចធ្វើបានដូចពួកវា។

នេះជាការបញ្ជាក់អោយឃើញថា គ្រប់សត្វទាំងអស់ តែងតែមានទឹកចិត្ត និងក្តីស្រលាញ់ចំពោះគ្នា មិនខុសពីមនុស្សយើងនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares