ម៉ែអាថ្លែន លេងសើចម្ល៉េះ លោកគ្រូពេទ្យ… ច្រឡំអីមិនច្រឡំ ទៅច្រឡំកាត់លិង្គចោល….អ្នកជម្ងឺយំលែងចេញ អង្ករក្លាយទៅជាបាយ….

ប្រទេសម៉ាឡេស៊ី៖ មានរឿងគួរអោយភ្ញាក់ផ្អើលមួយ បានធ្វើអោយកក្រើកបណ្តាញសង្គម នៅក្នុងប្រទេសម៉ាឡេស៊ី ដោយក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ត្រូវបានគេសុំមិនបញ្ចេញឈ្មោះ ត្រូវបានគ្រូពេទ្យ វះកាត់ចុងលិង្គខុសបច្ចេកទេស ធ្វើអោយរាលដាលកាន់តែធ្ងន់ រហូតដល់កាត់លិង្គចោលទាំងមូលតែម្តង ។

ហេតុការណ៍នេះ បានកើតឡើង កាលពីពេលថ្មីៗកន្លងមកនេះ ដោយសារព័ត៌មាន The Straits Time បានបញ្ជាក់ថា ក្មេងប្រុសត្រូវបាន បង្ខំចិត្តកាត់លិង្គចោលតែម្តង ក្រោយពីគ្រូពេទ្យ បានសាងកំហុសដ៏ធំមួយ ពេលកាត់ចុងលិង្គ ដោយដំបូង កុមាររងគ្រោះ គ្រាន់តែកាត់ស្បែកចុងលិង្គប៉ុណ្ណោះ តែគ្រូពេទ្យបានជ្រុលដៃ ទៅកាត់ក្បាលលិង្គចោលទៅវិញ ។

រឿងហេតុនេះ បានកើតឡើងនៅ គ្លីនិកព្យាបាលមួយកន្លែង ឈ្មោះ Taman Cheras Utama នៅវេលាយប់ម៉ោងប្រហែល ៨ និង ១៥នាទី ។ នៅយប់ថ្ងៃកើតហេតុ ឪពុកក្មេងប្រុសម្នាក់នោះ បាននាំកូនមកគ្លីនិកព្យាបាល ដើម្បីកាត់ស្បែកចុងលិង្គ។ តែនៅពេលកំពុងវះកាត់ ស្រាប់តែគ្រូពេទ្យច្រឡំដៃប្រើប្រាស់ឡាស៊ែរ ទៅកាត់ក្បាលលិង្គខាងចុងរបស់ក្មេងប្រុសនោះតែម្តង។

ក្រោយពីដឹងថា កាត់លិង្គច្រឡំ លោកគ្រូពេទ្យ បានហៅឪពុកក្មេងប្រុស មកប្រាប់ថា នេះគឺជាកំហុសរបស់គាត់ ដែលធ្វើការធ្វេសប្រហេស ហើយគ្រូពេទ្យ ក៏បានបញ្ជូនក្មេងប្រុសទៅ មន្ទីរពេទ្យ សាកលវិទ្យាល័យ Kabansaang Malaysia ហើយក្រោយមក ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យ កូឡាឡាំពួរផ្ទាល់តែម្តង ។

ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងថា ការវះកាត់តភ្ជាប់ក្បាល លិង្គរបស់ក្មេងប្រុសនោះ បានទទួលជោគជ័យ ឬក៏យ៉ាងណានៅឡើយទេ ហើយឪពុករបស់ក្មេងប្រុស ដែលត្រូវគ្រូពេទ្យកាត់លិង្គច្រឡំនោះ បានដាក់ពាក្យបណ្តឹង ប្តឹងគ្លីនិកដែលបាន បង្កគ្រោះថ្នាក់ដល់កូនរបស់គាត់ ។

ប៉ូលិសបានរកឃើញថា គ្លីនិកព្យាបាលនោះ មិនបានចុះលិខិតទទួលស្គាល់ ពីមន្ទីរសុខាភិបាល របស់ប្រទេសម៉ាឡេស៊ីនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *