កូនចៅរត់ជាន់ជើងគ្នា អស់សង្ឃឹមនិងព្យាបាល ម្តាយបានយកទៅបណ្តែតទឹកចោល កាលពី៤០ឆ្នាំមុន … ស្មានតែស្លាប់បាត់ទៅហើយ ឥឡូវត្រឡប់មកវិញ ទាំងស្រស់ញញឹម

ប្រទេសឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌា២នាក់ បានធ្វើអោយគេគ្រប់គ្នា មានការភ្ញាក់ផ្អើល បន្ទាប់ពីនារីទាំង២នាក់នោះវិល ត្រលប់មកវិញ ក្រោយពីបាត់ខ្លួន ជាង៤០ឆ្នាំមុន ដោយគេគ្រប់គ្នា បានសន្មត់ថា នាងត្រូវស្លាប់ដោយសារពស់ចឹក បាត់ទៅហើយ ។

តាមប្រភពព័ត៌មានឥណ្ឌា បានអោយដឹងថា កាលពី៤០ឆ្នាំមុន នៅឆ្នាំ១៩៧៦ ស្ត្រីជាម្តាយខាងលើឈ្មោះ Vilasa រស់នៅភូមិ Bidhoo ស្រុក Kanpur ប្រទេសឥណ្ឌា ។ គាត់បានទៅស្រែ ដើម្បីប្រមូលផល ស្រាប់តែគាត់ត្រូវពស់វែកខ្មៅចឹក ។ ភ្លាមៗនោះ គ្រូសាររបស់គាត់បាននាំទៅព្យាបាល តែដោយសារគ្មានសង្ឃឹមនឹងរស់ ពួកគេក៏យកគាត់ទៅបណ្តែតចោលលើទឹកទន្លេ Ganges ដែលជាកន្លែងសម្រាប់បណ្តែតសាកសពជនជាតិឥណ្ឌា ដែលបានស្លាប់ហើយ ។


កាលណោះ សម្បកខ្លួនរបស់លោកយាយ គឺមិនទាន់អស់ជីវិតនៅឡើយទេ ហើយក៏ត្រូវបានក្រុមអ្នកនេសាទត្រីជួយសង្គ្រោះ។ គាត់ដឹងខ្លួនឡើងវិញ តែមិនអាចចងចាំអ្វីឡើយ សូម្បីតែខ្លួនគាត់ជានរណា ក៏មិនដឹងផង ។ ដោយសារតែការបាត់បង់ស្មារតីរបស់លោកយាយនេះហើយ ទើបគាត់ត្រូវរស់នៅក្នុងប្រាសាទមួយកន្លែងអស់រយៈពេល៤០ឆ្នាំ ។

វាពិតជាគាប់ជួនព្រេងនិស្ស័យណាស់ ដែលកាលពីខែមុន លោកយាយអាចមានការចងចាំបានខ្លះ ពីអតីតកាលគាត់ ហើយក៏បានប្រាប់ទៅកាន់ក្មេងស្រីម្នាក់ ដែលរស់នៅប្រាសាទជាមួយនឹងគាត់ ។ ក្មេងស្រីនោះ ក៏យករឿងរបស់លោកយាយ Vilasa ទៅប្រាប់លោកតារបស់នាង ដែលធ្លាប់ជាអ្នកចូលរួមក្នុងពិធីបុណ្យសពរបស់លោកយាយ Vilasa កាលពី៤០ឆ្នាំមុន ។ លោកតានោះ ក៏បានទាក់ទងទៅកូនចៅរបស់លោកយាយ Vilasa ។

លោកយាយឥលូវនេះ មានអាយុ៨២ឆ្នាំហើយ ទម្រាំបានមកជួបកូនចៅវិញ ។ កូនស្រីច្បងរបស់លោកយាយ ឈ្មោះ Ram Kumari បានប្រាប់មក The Times of India ថា «ម្តាយរបស់ខ្ញុំបាននិយាយប្រាប់ខ្ញុំថា គាត់បានបាត់បង់ស្មារតី និងការចងចាំរបស់គាត់ ។ កាលពីប៉ុន្មានថ្ងៃមុន គាត់បាននិយាយប្រាប់ទៅក្មេងស្រីម្នាក់ ហើយក្មេងស្រីនោះក៏យករឿងទៅប្រាប់តារបស់នាង។

តាម្នាក់នោះ ធ្លាប់ចូលរួមពិធីបុណ្យសពរបស់ម្តាយខ្ញុំ កាលពី៤០ឆ្នាំមុន ហើយក៏មកទាក់ទងពួកខ្ញុំទាំងអស់គ្នា ។ កូនស្រីពៅរបស់លោកយាយឈ្មោះ Muni បាននិយាយថា «ពួកយើងចងចាំគាត់បាន ដោយសារតែស្នាមដៅពីកំណើតរបស់គាត់» ។ ថ្វីបើរឿងហេតុកើតឡើង ហាក់បីដូចជាកុនមែនពិត តែវាជាការពិតកើតមានមែន ។

Leave a Reply

Your email address will not be published. Required fields are marked *