កីឡាករបាល់ទាត់ ដាក់មន្តអាគម ជិតបង្គោលទីគូប្រកួត រកគ្រាប់បាល់ស្ទើរមិនគួរឲ្យជឿ (វីដេអូ)
មើលទៅវាហាក់ដូចជា ឧប្បត្តិហេតុដ៏ហួសចិត្តមួយ បានកើតឡើង នៅក្នុងការប្រកួតរវាងក្រុម Rayon FC ជាមួយនឹងក្រុម Mukura ដោយក្នុងនោះ កីឡាករ Moussa Camara របស់ Rayon FC បានធ្វើសកម្មភាពដ៏ចម្លែកមួយ ក្នុងអំឡុងពេលការប្រកួត កំពុងដំណើរការ។
នៅក្នុងការប្រកួតនេះក្រុម Mukura បានធ្វើការនាំមុខ មុន១ទល់នឹង០ ហើយលទ្ធផលនេះ បានរក្សាដល់ចុងតង់ នៃការប្រកួត ស្របគ្នានោះ Camara បានសម្ងំនៅមុខទីរបស់ Mukura ហើយរូបគេ បានធ្វើអ្វីម្យ៉ាង នៅជិតបង្គោលទីគូប្រកួតរបស់ខ្លួន ហើយតាមរយៈសកម្មភាពនេះ ត្រូវបានគេចាត់ទុកថា ជាការធ្វើមន្តអាគម។
ទន្ទឹមគ្នានេះ ក្រោយពេលបានធ្វើ សកម្មភាពនេះរួច រូបគេបានរត់ទៅរកទីតាំង កីឡាកររបស់ខ្លួន យ៉ាងឆាប់រហ័ស ជៀសវាងមានការវាយធ្វើបាប ពីសំណាក់កីឡាកររបស់ Mukura។ បន្ទាប់មកទៀតណាស់វាហាក់ដូចជាគួរឲ្យហួសចិត្តណាស់ នៅពេលសកម្មភាពរបស់ Mukura ហាក់ដូចជាមានប្រសិទ្ធភាព ដោយរូបគេបានតែតបាល់បញ្ចូលទីមុនពេលចប់ការប្រកួត៧នាទី។
ដោយសារមូលហេតុនេះហើយ បានជាគេគិតថានេះគឺជាការប្រើមន្តអាគម ហើយតាមរយៈនេះផងដែរ សហព័ន្ធបាល់ទាត់របស់ប្រទេស Rwandan បានធ្វើកែតម្រូវបទបញ្ញត្តិ ក្នុងការប្រកួត ដោយចាត់ទុកការធ្វើសកម្មភាព ដ៏គួរឲ្យសង្ស័យបែបនេះ ជារឿងខុសច្បាប់៕