អគារទាំងទាំងនេះគួរអោយខ្លាច និងល្បីខ្មោចលង់ខ្លាំង ដែលត្រូវបានគេបោះបង់ចោល នៅជុំវិញពិភពលោក

មានអគារជាច្រើនដែលត្រូវបានគេបោះបង់ចោលនៅជុំវិញពិភពលោក ។ អគារទាំងនោះសុទ្ធសឹងតែធ្លាប់ជាទីកន្លែង ដែលធ្លាប់មានមនុស្សរស់នៅ ឬជាកន្លែងធ្វើការ ប៉ុន្តែដោយហេតុផលផ្សេងៗ ក៏ត្រូវបានគេបោះបង់ចោល ។ វាអាចជាមកពីគ្រោះមហន្តរាយធម្មជាតិ ឬក៏អាចមកពីការផ្លាស់ប្តូររបបគ្រប់គ្រងណាមួយ ហើយក៏ត្រូវបានគេរើទីតាំងទៅកន្លែងណាផ្សេង ។ ពេលខ្លះទៀត មនុស្សបោះបង់អគារនោះចោល ក៏ព្រោះតែសង្គ្រាម ។ ពេលខ្លះទៀត វាមានរឿងចចាមអារាមទាក់ទងទៅនឹងរឿងផ្លូវងងឹត ។

ជាញឹកញយវាមានរឿងរ៉ាវគួរអោយខ្លាច នៅពីក្រោយអ្វីដែលបានកើតឡើង ហើយវាអាចធ្វើអ្នកព្រឺឆ្អឹងខ្នងផងដែរ ។ ចុះតើវាមានអ្វីកើតឡើងនៅពីក្រោយវា ទើបបានជាអគារទាំងនេះត្រូវបានគេបោះបង់ចោល ។ ខាងក្រោមនេះគឺជាអគារទាំង ៧ ដ៏គួរអោយខ្លាច ដែលត្រូវបានគេបោះបង់ចោល៖


១. មន្ទីរឃុំឃាំងមនុស្ស Auschwitz លេខ ៣
បន្ទាយឃុំឃាំងមនុស្ស Auschwitz ត្រូវបានបោះបង់ចោលដោយពួកណាហ្ស៊ី នៅប៉ុន្មានខែចុងក្រោយនៃសង្គ្រាមលោកលើកទី ២ ។ ទីកន្លែងនេះសម្រាប់ឃុំឃាំងប្រជាជនជ្វីហ្វ និងអ្នកទាំងឡាយណាដែលពួកណាហ្ស៊ី មើលឃើញថា ជាជនបរទេសដែលមិនគួរអោយមាននៅក្នុងប្រទេស ។ ការធ្វើទារុណកម្ម និងភាពដ៏សាហាវឃោរឃៅដែលយើងនឹកស្មានមិនដល់​បានសម្លាប់បុរសស្ត្រី និងកុមារ ជាងមួយលាននាក់ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ នៅក្នុងបន្ទាយឃុំឃាំងមួយនេះ ។

 

សព្វថ្ងៃនេះទីកន្លែងនេះត្រូវបានគេហៅថាជាទីកន្លែងបូជាសពលេខ ៣ របស់ Auschwitz ។ ទីកន្លែងនេះមានបន្ទប់សម្លៀកបំពាក់មួយ បន្ទប់បង្កប់ឧស្ម័ន និងឡដុតសពមួយ ។ អ្នកទោសរាប់ពាន់ដែលត្រូវប្រហារជីវិត ត្រូវបានគេនាំទៅទីនោះ ដោយកុហកថានាំពួកគេទៅងូតទឹកសម្អាតកាយ តែតាមការពិតពួកគេត្រូវបានសម្លាប់ដោយឧស្ម័នដែលលាក់នៅក្នុងបន្ទប់ទឹកនោះ ។

បន្ទប់បង្កប់ឧស្ម័ន
២. អគារសន្តិភាពហ៊ីរ៉ូស៊ីម៉ា
នៅព្រឹកថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ ពិភពលោក និងសង្គ្រាមបានផ្លាស់ប្តូរជារៀងរហូត នៅពេលដែលអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន ដែលបានសម្លាប់មនុស្ស ៧ ម៉ឺននាក់ភ្លាមៗ ដ៏រន្ធត់ ។ ស្ទើតែទីក្រុងទាំងមូលបានរាប់ដល់ដី ។ រចនាសម្ព័ន្ធតែមួយគត់ ដែលនៅសល់ក្រោយពីការបំផ្ទុះនៅចំណុចកណ្តាលគឺ Domed Prefectural Industrial Promotional Hall ។ អគារដែលបាក់បែកនេះ ត្រូវបានគេរក្សាទុកជាផ្នែកមួយនៃការរំលឹកការចងចាំសន្តិភាពហ៊ីរ៉ូស៊ីម៉ា ។ វាជាការរំលឹកនៃការបំផ្លិចបំផ្លាញដោយគ្រាប់បែកដែលមានប្រវែង ១០ ហ្វីត ។

៣. Jonestown Community
ទីកន្លែងដែលត្រូវបានគេបោះបង់ចោលនេះ ធ្លាប់ជាកន្លែងឃាតកម្មសម្លាប់មនុស្ស ៩០៩ នាក់ ដែលជាសមាជិករបស់ People Temple Cult ដោយការបំពុល ។ នៅថ្ងទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៧៨ មេដឹកនាំសាសនានៃសហគមន៍ដាច់ស្រយាលនៅអាមេរិកខាងត្បូងបានបញ្ជា អោយសម្លាប់សមាជិករបស់ខ្លួនទាំងអស់ដែលនៅទីនោះ ដោយចាត់ទុកជាការតវ៉ានៃមូលធននិយម និងជាសកម្មភាពគាំទ្រដល់សង្គមនិយមផងដែរ ។ ជនរងគ្រោះភាគច្រើនត្រូវបានបំពុល ដោយការដាក់ថ្នាំនៅក្នុងទឹកទំពាំងបាយជូ ហើយខ្លះទៀតត្រូវបានបង្ខំអោយផឹកទឹកផ្លែឈើ ។ ពួកគេទាំងអស់បានស្លាប់នៅកន្លែងនោះ ។ ក្រោយមកទីកន្លែងនោះក៏ត្រូវបាន ដើមឈើដុះស៊ុបទ្រុប ហើយក៏ក្លាយជាទីកន្លែងបោះបង់ចោល គ្មាននរណាម្នាក់ហ៊ានទៅទីនោះទេ ។

៤. The Ghost Town of Chernobyl
ទីកន្លែងមួយនេះមានទីតាំងនៅក្នុងប្រទេសអ៊ុយក្រែន ។ និយាយត្រលប់ទៅកាន់ឆ្នាំ ១៩៨៦ មានឧប្បត្តិហេតុមួយ បានកើតឡើងនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរក្នុងតំបន់ Chernobyl ដែលបានបង្ខំអោយជម្លៀសមនុស្សជាង​១២ ម៉ឺននាក់ ចេញពីតំបន់ជុំវិញនេះ ។ អ្នកខ្លះបានវិលត្រឡប់ទៅកាន់ភូមិដែលរងផលប៉ះពាល់វិញ ប៉ុន្តែតំបន់ធំៗ ដែលរួមមាន Chernobyl នោះគឺមិនអាចរស់នៅបានទេ ដោយសារតែកម្រិតវិទ្យុសកម្មខ្ពស់ខ្លាំងពេក ។ តំបន់នេះត្រូវបានគេនិយាយថា នឹងមានសុវត្ថិភាពពេញលេញឡើងវិញ នៅឆ្នាំ ២០៦៥ ឯណោះ ។

៥. មន្ទីរព្យាបាលផ្លូវចិត្ត
មន្ទីរព្យាបាលផ្លូវចិត្តនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩២៣ វាត្រូវបានគេនិយាយថា ជាមន្ទីរព្យាបាលដ៏ល្អបំផុតមួយនៅអាមេរិក ។​ មន្ទីរព្យាបាលនេះ គ្របគ្រងដោយ Sister of the Holy Cross របស់កាតូលិក ។ មន្ទីរព្យាបាលផ្លូវចិត្តដ៏ធំមួយនេះ មានឯកទេសព្យាបាលជំងឺផ្លូវចិត្តដ៏ពូកែ ប៉ុន្តែគួរអោយសោកស្តាយ ដែលមន្ទីរព្យាបាលនេះ អាចដំណើរការត្រឹមរយៈពេលដ៏ខ្លី ។ នៅក្នុងឆ្នាំ ១៩៣៨ មន្ទីរព្យាបាលនេះក៏ត្រូវបានបិទដោយសារតែបញ្ហាហិរញ្ញវត្ថុ ។ មួយឆ្នាំក្រោយមក ផ្នែកធំៗនៃមន្ទីរព្យាបាលនេះ ក៏ត្រូវបានឆេះ ដោយមិនដឹងពីមូលហេតុ ។ ចាប់តាំងពីពេលនោះមក ក៏មានពាក្យចចាមអារ៉ាមថា នៅទីនោះមានខ្មោចព្រាយបិសាច ហើយទីនោះមានទាំងការបូជាយញ្ញទៅលើសត្វពាហៈផងដែរ ។ វាត្រូវបានគេនិយាយថាទីនេះមានផ្លូវក្រោមដីដែលអាចនាំទៅដល់ឋាននរកទៀតផង ។ ថ្វីត្បិតតែវាដូចជារឿងកំប្លែង តែក៏គ្មាននរណាម្នាក់ហ៊ានដើរចូលទៅដែរ ។

៦. The Tragic Sauer Castle នៅរដ្ឋ Kansas សហរដ្ឋអាមេរិក
ថ្វីត្បិតតែអគារនេះ ត្រូវបានគេបោះបង់ចោលយូរណាស់មកហើយក៏ដោយ ប៉ុន្តែមុនពេលដែលវាក្លាយជាទីកន្លែងដ៏គួរអោយខ្លាចបែបនេះ វាក៏ធ្លាប់ជាវិមានដ៏ស្អាតមួយ ដែលកសាងឡើងដោយជនអន្តោប្រវេសន៍អាឡឺម៉ង់នៅក្នុងឆ្នាំ ១៨៧១ គាត់ធ្វើសម្រាប់ក្រុមគ្រួសាររបស់គាត់ ។ ក្រោយមកវិមាននេះ ក៏មានរឿងសោកនាដកម្មមួយបានកើតឡើង ដោយកូនចៅជំនាន់ក្រោយនៃគ្រួសារនេះ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯង ក្រោយពេលដែលប្រពន្ធវ័យក្មេងរបស់គាត់ បានចងកសម្លាប់ខ្លួននៅក្នុងវិមាននេះ ដោយនាងស្មានថា ប្តីរបស់នាង (បុរសដែលបាញ់សម្លាប់ខ្លួនឯង) ត្រូវបានគេសម្លាប់នៅក្នុងសង្គ្រាមស៊ីវិលអាមេរិក ខណៈពេលដែលសាច់ញាតិវ័យក្មេងម្នាក់ទៀត ដែលមានអាយុទើបតែ ៦ ឆ្នាំ ត្រូវបានស្លាប់ដោយការលង់ទឹកយ៉ាងអាថ៌កំបាំងនៅក្នុងអាងហែលទឹកក្នុងវិមាននេះ ។ បន្ទាប់ពីនោះមក វិមាននេះក៏បានក្លាយទៅជាទីកន្លែងដ៏ព្រឺក្បាល ហើយមានរឿងរ៉ាវចម្លែកៗជាច្រើនបានកើតឡើង ដោយអ្នកខ្លះបានលឺសំលេងចម្លែកៗ ដូចជាវត្ថុអាចធ្វើចលនាដោយឯកឯង ។

៧. The Hell Fire Club
នៅឆ្នាំ ១៧០០ មានក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានអំណាចដែលត្រូវបានគេហៅថា Hell Fire Club បានសាងសង់ផ្ទះដាច់ឆ្ងាយពីគេមួយសម្រាប់ប្រជុំ ។ ហើយផ្ទះនេះគឺជាផ្ទះដ៏ធំសំបើមកាលពីជំនាន់នោះ ។ ក្រោយមកវាក៏ល្បីថាទីនោះគឺជាកន្លែងព្រាយបិសាច និងអំពើផ្លូវងងឹត និងជាកន្លែងបូជាយញ្ញមនុស្ស និងសត្វ ។ មានរឿងរ៉ាវដំណាលថា នៅពេលដែលពួកគេប្រជុំគ្នានៅពេលយប់ ពួកគេតែងតែរៀបចំកៅអីទំនេរមួយ ទុកអោយព្រលឹងបិសាចដែលចង់ចូលរួមជាមួយពួកគេ ។ បន្ទាប់មកទៀតនៅឆ្នាំ ១៧៤១ ផ្ទះនេះក៏ត្រូវបានភ្លើងឆេះយ៉ាងអាថ៌កំបាំង ហើយក្រុមមនុស្សទាំងនោះ ក៏បានផ្លាស់ទៅទីកន្លែងផ្សេងទៀត ។ ផ្ទះនេះ​ក៏ទ្រុឌទ្រោមបន្តិចម្តងៗរហូតខ្ទេចខ្ទី ។


ប្រភព sakkarach

Leave a Reply

Your email address will not be published. Required fields are marked *

shares