ហួសចិត្តម៉ងលោកចោរ!!! ចោរដាច់ដាប ប្លន់គេយកប្រាក់អស់ហើយ ចាប់បឺតមាត់បុគ្គលិកស្រីទៀត….
ប្រទេសថៃ៖ កាលពីព្រហាមថ្ងៃព្រហស្បតិ៍ នៅក្នុងស្រុក ថាំម៉ាកា (Tha Maka) បុរស២រូប ជាជនសង្ស័យបានប្លន់ហាងមួយដែលមានឈ្មោះថា សិវ៉ិន-អ៊ិឡិវ៉នស្ត (7-Eleven Store) ហើយជនសង្ស័យម្នាក់ក្នុងចំណោមពួកគេទាំង២ បានបង្ខំអោយអ្នកលក់វ័យក្មេងថើប ហើយបង្ខំនាងអោយទៅតាមខ្លួន ខណៈពេលដែលពួកគេរត់គេចខ្លួន។
នៅម៉ោងប្រហែល៣ជិតភ្លឺ ជនសង្ស័យជាចោរប្លន់ទាំង២បានជិះម៉ូតូមក រួចចូលហាង 7-Eleven ហើយបានដកកូនកាំបិត បញ្ជាអោយបុគ្គលិកស្រីអ្នកគិតលុយយកប្រាក់ទាំងអស់ពីថតតុមកអោយពួកគេ។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរបានដោះម៉ាស់បុគ្គលិកស្រី ហើយបឺតមាត់នាងទាំងបង្ខំ មុនពេលដែលនាំនាងចេញទៅជាមួយ ដើម្បីរត់គេចខ្លួនដោយយកប្រាក់ទៅជាមួយជាង១០០០០បាត។ ក្រោយមកក្រុមចោរបានទុកនាងចោលនៅឯព្រៃមួយចម្ងាយ៥គីឡូម៉ែត្រពីកន្លែងកើតហេតុ ទាំងនារីរងគ្រោះជាចំណាប់ខ្មាំងកំពុងភិតភ័យ តែមិនមានបញ្ហាអ្វីកើតឡើងលើនាងឡើយ។
ប៉ូលីសបាននិយាយថា «នាងដូចជាមិនមានរងរបួសអ្វីទេ ប៉ុន្តែនាងមានអារម្មណ៍តូចចិត្តខ្លាំងណាស់។ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យ។»
ប៉ូលីសបានចាប់ខ្លួនបុរសម្នាក់ឈ្មោះ អាណុងម៉ាងណយ (Anont Mangnoi) វ័យ២១ឆ្នាំ នៅផ្ទះរបស់គាត់ ឯថាំប៊ុន ស្រុក ថាម៉ាកា ម៉ោងប្រហែល៤ល្ងាច នៅថ្ងៃព្រហស្បតិ៍ ក្នុងថ្ងៃដដែល។
វត្ថុតាងរកឃើញក្នុងកំឡុងពេលឆែកឆេរផ្ទះមាន កាបូបជ័រ២ មួយមានប្រាក់កាក់៥បាត និងមួយទៀតមានប្រាក់កាក់១០បាត អាកុល២ដប ដែលប្លន់មកពីហាង ម៉ូតូ និងកូនកាំបិត ។ ម្តាយឪពុកយុវជនម្នាក់ផ្សេងទៀតបាននាំកូនប្រុសអាយុ១៧ឆ្នាំទៅប្រគល់អោយប៉ូលិស ហើយយុវជននោះបានសារភាពថា ខ្លួនពិតជាបានឃុបឃិតជាមួយ អាណុង ក្នុងករណីប្លន់ពិតមែន។
កាលពីថ្ងៃសុក្រប៉ូលិសបានចាប់ខ្លួន អាណុង និងបក្ខពួកវ័យក្មេង ព្រមទាំងអោយពួកគេធ្វើត្រាប់ឡើងវិញនូវបទឧក្រិដ្ឋ ដោយតាដានផ្ទាល់ចំពោះទីតាំងទាំង៥នៅស្រុក ថាំម៉ាកា Tha Maka។
គួរឱ្យដឹងដែរថា នារីបុគ្គលិកដែលជាចំណាប់ខ្មាំងមានអាយុប្រហែល២៨ឆ្នាំ ទើបចូលធ្វើការនៅក្នុងហាងនេះបានមួយខែតែប៉ុណ្ណោះ។ លោក ប៉ុលខុល អិទធីផលផនថេវ៉ាបានចា (Pol Col Itthiphol Pornthewabancha) មេប៉ុស្តិ៍ បានឱ្យដឹងថា ចោរទាំងពីរត្រូវបានចោទប្រកាន់ពីបទឃុបឃិតកំឡុងពេលប្លន់ និងការចាប់ខ្លួនមនុស្សម្នាក់ផ្សេងទៀតដោយខុសច្បាប់។ ប្រភព បាងកកប៉ុស្តិ៍