ព្រឺក្បាលខ្ញាក បុរសម្នាក់បង្ហាញវីដេអូមួយ អះអាងថា “មានវិញ្ញាណក្មេងប្រុស ចូលមកលេង ជាមួយឆ្មារគាត់ ជារៀងរាល់យប់” (វីដេអូស្តែងៗ)

សហរដ្ឋអាមេរិក៖ បុរសម្នាក់ឈ្មោះ “Adam Ellis” រស់នៅក្នុងទីក្រុងញូយ៉ក បានបង្ហោះរឿងរ៉ាវ ដ៏នឹកស្មានមិនដល់មួយ បានកើតឡើងនៅក្នុងផ្ទះ ដែលគាត់បានជួលស្នាក់នៅ។

ខណៈពេលដែលគាត់ កំពុងរស់នៅក្នុងផ្ទះជួលនោះ គាត់បានបង្ហោះ តាមរយៈ Account Twitter របស់គាត់ ដោយនិយាយថា “មានវិញ្ញាណក្មេងប្រុសម្នាក់ កំពុងចូលទៅប្រឡែងលេង ជាមួយសត្វឆ្មារបស់គាត់”។

គាត់បានរៀបរាប់បន្តថា ប្រហែលជាពីរបីអាទិត្យមកនេះ ទាំងកណ្តាលយប់ រូបគាត់តែងតែសុបិន្តឃើញ ក្មេងប្រុសម្នាក់ មានក្បាលធំ និងមានស្នាមខ្មៅ នៅលើខ្នងខាងក្រោយ ហើយក្មេងប្រុសនោះ បានប្រាប់ឈ្មោះគាត់ថា “Dear David” ។

បន្ទាប់ពីគាត់ បានបង្ហោះសារនោះ មានអ្នកចូលបញ្ចេញមតិ តបទៅគាត់វិញយ៉ាងច្រើន ដោយមតិភាគច្រើនលើសលប់ ពុំមានអ្នកណាជឿគាត់ឡើយ ហើយអ្នកខ្លះបាននិយាយថា រឿងនេះគឺជាការប្រឌិតឡើងទាំងស្រុង ។

ថ្មីៗនេះ លោក Adam Ellis បាននាំយកភស្តុតាង ដែលជាវីដេអូឃ្លីប ដែលលោកលួចថតបាន តាមរយៈកាម៉េរ៉ាសុវត្ថិភាព (CCTV) នៅក្នុងផ្ទះរបស់គាត់ មកបង្ហោះបន្ថែម ដោយក្នុងវីដេអូនោះ ពិនិត្យឃើញថា ឆ្មារបស់គាត់ តែងតែអង្គុយរង់ចាំលេង ជាមួួយរបស់អ្វីម្យ៉ាងនៅមុខទ្វារ វេលាម៉ោង១២អាធ្រាត ជារៀងរាល់យប់ ព្រមទាំងពេលខ្លះ ឆ្មានោះលោតគេចចេញ ពីអ្វីម្យ៉ាងដែលនៅក្បែរខ្លួនវា ហើយពេលខ្លះទៀត វាដូចជាត្រូវបាន គេចាប់លើកបញ្ឈរជើងពីរ ទៀតផង ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares