ស្តាប់ហើយ ព្រឺរោម!!! ជិះមកដល់ស្ពានមួយ ដែលមានមនុស្សស្លាប់ ច្រើនជាងគេ… ឈប់សម្រាកថតរូប ស្រាប់តែជាប់ព្រលឹងខ្មោច….

កាលពីពេលថ្មីៗនេះ ហ្វេសប៊ូករបស់ថៃមួយ បានបង្ហោះរូបភាព ស្ពានមួយកន្លែង តែពេលទាញយករូបភាពនោះ មកបង្រួមមើល ទើបបានដឹងថា ដូចជាមានមនុស្សប្រុស ឈរនៅពីក្រោមស្ពាន មិនតែប៉ុណ្ណោះ រូបភាពបុរសនោះ ដូចជាកំពុងឈរមើល មកកាន់អ្នកថតរូបទៀតផង ។


នៅលើរូបភាពនោះ ម្ចាស់ហ្វេសប៊ូកបានសរសេរទៀតថា “តោះទៅដើរលេង! ក្រោយពីបានធ្វើដំណើរ អស់រយៈពេលជាច្រើនម៉ោង ឈប់រថយន្តបន្តិច.. ថតរូបទុកក្បែរស្ពាន កុំប្រាប់ណាស់ថាវាជាខ្មោច… ក្បាលថ្ងៃចែស!” ។ ក្រោយពេលម្ចាស់រូបភាពនោះ បានបង្ហោះភ្លាម ក៏មានមនុស្សបានស៊ែរតៗគ្នាយ៉ាងច្រើន ព្រមទាំងមានមនុស្សជាច្រើន បានបញ្ចេញមតិថា មានមនុស្ស ដែលបានស្លាប់នៅបរិវេណក្បែរនោះ វាអាចជាដួងវិញ្ញាណពួកគេ ដែលវិលវល់នៅស្ពាននោះ តែមតិខ្លះ បាននិយាយថា វាពិតជាមនុស្សពិតប្រាកដមែន មិនមែនខ្មោចទេ។

បន្ទាប់មក ម្ចាស់រូបភាពបានអត្ថាធិប្បាយ បន្ថែមទៀតថា “ខ្លួនគាត់បានធ្វើដំណើរទៅខេត្តជេចបួន លុះដល់ពាក់កណ្តាលផ្លូវ ក៏បានឈប់រថយន្តសម្រាក នៅក្បែរចិញ្ចើមផ្លូវ។ ពេលនោះ គាត់និងកូនរបស់គាត់ បាននាំគ្នាថតរូបលេង ព្រោះឃើញទេសភាពស្រស់ស្អាត តែខ្លួនគាត់មិនបានដឹងថា នៅកន្លែងស្ពាននោះ ធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍ និងមានមនុស្សស្លាប់យ៉ាងច្រើន នៅទីនោះឡើយ “។

ក្រោយមកគាត់ ក៏បានបើកឡាន ត្រលប់មកស្រុកកំណើតវិញជាធម្មតា រហូតមកដល់ផ្ទះរបស់ខ្លួន ក៏បានយករូបភាពទាំងអស់ មកដាក់នៅក្នុងកុំព្យូទ័រ ទើបដឹងថាមានមនុស្ស នៅខាងក្រោមស្ពាន ពេលដែលកូនប្រុសរបស់គាត់ បានពង្រីករូបភាពឲ្យធំ ក៏ស្រាប់តែឃើញមនុស្ស នៅឈរក្រោមស្ពានតែម្តង។

គាត់បានបន្តថា លុះពេលព្រឹកឡើង គាត់និងគ្រួសារ បាននាំយកចង្ហាន់ទៅប្រគេនដល់ ព្រះសង្ឃនៅឯវត្ត ព្រមទាំងឧទ្ទិសកុសល ដល់ដួងវិញ្ញាណអ្នកស្លាប់ទាំងអស់ ដែលបានបង្ហាញខ្លួន នៅក្នុងរូបភាពរបស់គាត់ ហើយគាត់ក៏បានបញ្ជាក់ថា ជាធម្មតា គាត់មិនដែលជឿលើ រឿងខ្មោចអារ័ក្ស អ្វីនោះឡើយ ។

បើតាមការឲ្យដឹង ប្រវត្តិស្ពាននោះ គឺមានកំពស់ខ្ពស់ជាងគេ នៅក្នុងប្រទេសថៃ ហើយមានជំរៅជាង៥០ម៉ែត្រ កសាងឡើងនៅក្នុងឆ្នាំ ១៩៧៣ ដល់ឆ្នាំ ១៩៧៥ និងមានប្រវែង១៥០ម៉ែត្រ ហើយក៏មានប្រវត្តិគ្រោះថ្នាក់ ច្រើនជាងគេបំផុត ហើយពេលថ្មីៗបំផុតនេះ គឺរថយន្តដឹកអ្នកដំណើរ បានធ្លាក់ពីលើស្ពាននោះ បណ្តាលឲ្យមនុស្សស្លាប់២៩នាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *