ព្រឺក្បាលខ្ញាក ទៅលេងសមុទ្រជាមួយគ្រួសារ បែរជាប្រទះឃើញសត្វចម្លែកម្យ៉ាងអណ្តែតមកច្រាំង មុនដំបូងស្មានតែពពួកសត្វ Alien តាមពិតជា….

គ្រាន់តែឃើញរូបភាពភ្លាម បើអ្នកចង់ដឹងចង់ឮប្រាកដ ជាចុចអាន អត្ថបទនេះ ហើយអ្នកពេល នេះក៏កំពុងស្វែង រកចម្លើយ ផងដែរ ថាតើអ្វីទៅ ជាវត្ថុចម្លែកបាន អណ្ដែតនៅលើ មហាសមុទ្រ ប្រទេសឥណ្ឌា? តើវាគឺជា សត្វចម្លែក ដូចក្នុងខ្សែភាពយន្ត មែនទេ? ឬមួយវាជា ពពួកសត្វ Alien អ្វីម្យ៉ាង ដែលពិភពលោក មិនធ្លាប់ បានដឹង បានឃើញ ពីមុនមក? ដំបូងឡើយខ្ញុំ ក៏ឆ្ងល់ដែរ ថាវា គឺជាអ្វី បានជាដូច្នេះហើយ ខ្ញុំចង់ចែក រំលែកអត្ថបទ ពត៌មាននេះ ទៅកាន់ប្រិយមិត្ត ទាំងអស់គ្នា កំពុងអានឲ្យ បានដឹង ដូចគ្នា។

តាមការពិតទៅរូបភាពខាងលើគឺជាពោះត្រីបាឡែន ដ៏ធំមួយ ដែលរឿងនេះ មិនមែនទើប នឹងកើតឡើង នាឆ្នាំ 2016 នេះនោះទេ​ វាកើតឡើង អំឡុងឆ្នាំ 2012 មកម៉្លេះ ដោយវាត្រូវ បានថតរូបភាព បានដោយអ្នក នេសាទសមុទ្រ ឈ្មោះ Mark Watkins អាយុ 21 ឆ្នាំ។ អ្នកនេសាទនោះ បាននិយាយថា ដំបូងឡើងគាត់ ឆ្ងល់ខ្លាំងណាស់ ថាតើស្អីគេ ប៉ោងៗនោះ ហើយថែមទាំង មានក្លិនស្អុយ ថែមទៀតនោះ គឺជាអ្វី ទើបគាត់ជិះ កាណូតរបស់ គាត់ទៅជិត ទើបដឹងថា វាគឺជាត្រីបាឡែន យក្សមួយក្បាល បានស្លាប់នៅ កណ្ដាលសមុទ្រ មើលទៅ គួរឲ្យខ្លាច ព្រោះក្រពះរបស់វា ពោរពេញទៅ ដោយហ្គាស ប៉ោងឡើងលើ ផ្ងារពោះដូច ត្រីក្រឹមងាប់ អញ្ចឹងដែរ។ តាមធម្មជាតិ ក្រពះរបស់ត្រី បាឡែនគឺពោរពេញ ទៅដោយហ្គាស ដោយនៅពេល វារស់ត្រីបាឡែន អាចគ្រប់គ្រង ក្រពះរបស់ ខ្លួនបាន បើទោះបីជា មានហ្គាសច្រើន ក៏ដោយ តែនៅពេល វាងាប់ទើបធ្វើ ឲ្យហ្គាសនៅក្នុង ក្រពះរីកមាឌ ជាហេតុធ្វើ ឲ្យវាអណ្ដែតឡើង មកលើផ្ទៃទឹក មើលទៅចម្លែក កម្រនឹង ជួបប្រទះ។

ប្រភពពត៌មានបន្តទៀតថាក្រពះ និងពោះរបស់សត្វត្រីបាឡែន យក្សនោះ នៅតែបន្តរីក ជាលំដាប់ដោយសារ អំណាចនៃពន្លឺ ព្រះអាទិត្យ តែយូៗទៅ ដោយសារតែ វារីកធំដល់ កម្រិតរបស់វា ចុងក្រោយ វាក៏ផ្ទុះរួម ស្វិតដូច ដើមវិញ។ បន្ទាប់មក ក៏មានឈាម ហូរចេញ ហើយខ្លិនឈាម បាននាំឲ្យ ត្រីឆ្លាម ជាច្រើនក្បាល បានមកដល់ នាំគ្នាស៊ីត្រីបាឡែន នោះធ្វើជាចំនី ម្នាក់បន្តិចៗទៅ។ គួរបញ្ជាក់ ផងដែរថា នៅមហា សមុទ្រឥណ្ឌា ធ្លាប់មានត្រីបាឡែន យក្សងាប់អស់ ជាច្រើនក្បាល ណាស់មកហើយ ខ្លះធំ ទាល់តែមែនទែន មិនគួរឲ្យជឿ ទាល់តែយក ឡានស្ទូចធំៗ ទើបអាចលើកយក វាទៅ កប់បាន ព្រោះទម្ងន់ រាប់សិបតោន ឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *