ភ្ញាក់ផ្អើល ថតបានទិដ្ឋភាពនៅវាលខ្សាច់ រហោស្ថានមួយ សង្ស័យថាជា បិសាចជញ្ជក់ឈាម (មានវីដេអូ)

ព័រទុយហ្គាល់៖ វីដេអូឃ្លីបមួយ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងច្រើន លើបណ្តាញអ៊ឺនធឺណែត ដែលបង្ហាញពីទិដ្ឋភាព កម្របានឃើញ នូវសត្វចម្លែកមួយក្បាល ខ្នងកោង ដើរគើមៗ អោនមុខចុះក្រោម ស្ថិតនៅវាលខ្សាច់រហោស្ថាន មួយកន្លែង ក្នុងប្រទេសព័រទុយហ្គាល់។

តាមរយៈវីដេអូឃ្លីប ដែលថតបាននោះទៀតសោត សត្វចម្លែកមួយក្បាលនេះ មើលទៅ គឺមានរូបរាងស្រដៀង ទៅនឹងមនុស្សយើងផងដែរ ហើយខណៈដើរដល់ ទីតាំងដើមឈើធំមួយ ស្រាប់តែបាត់ស្រមោល លែងបង្ហាញខ្លួនតែម្តង។

ការលើកឡើងមួយចំនួន បានសង្ស័យថាវា ទំនងជាបិសាចជញ្ជក់ឈាម El Chupacabra ដែលមនុស្សធ្លាប់តែស្គាល់ តាមរយៈក្នុងរឿងពេ្រងនិទានប៉ុណ្ណោះ។

វីដេអូឃ្លីបនេះ ក្រោយពីបានធ្វើការបង្ហោះចែកចាយនៅលើបណ្តាញអីុនធឺណែតកន្លងមកនេះ បានទាក់ទាញ អ្នកចុចចូលមើលជាច្រើនផងដែរ។

អ្នកនិយមលេងអ៊ឺនធឺណែតមួយចំនួន លើកឡើងថា ទិដ្ឋភាពដែលថតបាននេះ មិនមែនជាការពិតឡើយ ដោយការថតមិនមានលក្ខណៈច្បាស់លាស់ ពោលគឺព្រាលៗ ដែលនរណាក៏អាចធ្វើបាន ខណៈអ្នកផ្សេងទៀត ជឿជាក់ថាអាចជាបិសាចជញ្ជក់មែនក៏ថាបានដែរ។

គួរឲ្យដឹងថា El chupacabra គឺជាបិសាចជញ្ជាក់ឈាម ឬផឹកឈាមសត្វជាអាហារ។ ជាពិសេស វាចូលចិត្តជញ្ជក់ឈាមសត្វពពែតែម្តង ដែលគេតែងតំណាលតៗគ្នា នៅក្នុងរឿងព្រេង៕

ប្រភព : បរទេស

Leave a Reply

Your email address will not be published. Required fields are marked *