វិចិត្រករម្នាក់បានរៀបចំដុំថ្មចេញជារូបគួរឱ្យចាប់អារម្មណ៍នៅលើឆ្នេរខ្សាច់…ក្រោយដឹងអាថ៌កំបាំងញាក់សាច់….
កាលពីរពេលថ្មីៗនេះលោក Jon Foreman បានរកឃើញសិល្បៈបែបនេះ ខណៈពេលពេលដែលគាត់រៀន នៅមហាវិទ្យាល័យ ហើយភ្លាមៗនោះបានគាត់បានចូលចិត្តធ្វេីវាយ៉ាងខ្លាំង។ គាត់មានអារម្មណ៍ថាពិភព ធម្មជាតិដែលមាននៅ ក្នុងនោះគឺគួរតែរុករកបន្ថែម ជាពិសេស កន្លែងដែលគាត់រស់នៅ គឺ Pembrokeshire ប្រទេសវែល។ចាប់តាំងពីតំបន់នេះមានឆ្នេរយ៉ាងទូលំទូលាយមក មួយផ្នែកធំនៃការងាររបស់លោក Foreman គឺដេីររកដុំថ្មនៅក្បែរសមុទ្រ។
លោក Foreman បាននិយាយថា៖ «ខ្ញុំបានបង្កើតរូបទាំងអស់នោះឡេីងដោយប្រើវត្ថុធាតុដើមធម្មជាតិជាច្រើន ប៉ុន្តែថ្មគឺជាវត្ថុធាតុដើមដែលខ្ញុំអាចរៀបចំបានល្អបំផុត។ វាមានពណ៌ មានមុំ រូបរាង ទំហំ ការដាក់ និងគម្លាតបានល្អ។»ជាធម្មតាខ្ញុំបានចាប់ផ្តើមធ្វេីវាឡេីងដោយមិនទាន់ដឹងច្បាស់ថាធ្វេីរូបអ្វី រឺក៏មិនមានគំនិតអ្វីទាំងអស់! បន្ទាប់មកខ្ញុំប្រមូលអ្វីដែលខ្ញុំអាចដឹកមកបាន និងចាប់ផ្តើមដោយដុំថ្មទាំងនោះមកតម្រៀប ពេលនោះហេីយធ្វេីឱ្យឱ្យខ្ញុំមិនខ្វល់ជាមួយបញ្ហាផ្សេងឡើយ។
គួររំលឺកថា Jon foreman គឺជាវិចិត្រករម្នាក់ដែលរស់នៅPembrokeshire ប្រទេសវែលដែលជាកន្លែងមានឆ្នេរសមុទ្រធំទូលាយ។ គាត់បានបង្កើតសិល្បះថ្មដែលមាននៅលើឆ្នេរនៃចក្រភពអស់គ្លេស។ការងាររបស់គាត់រួមមានថ្មពីគ្រួសតូចៗរហូតដល់ធំៗដែលគាត់បានរកឃើញនៅក្បែរសមុទ្រ។គាត់ហៅវាថា Sculpts of the world។