ប្ដីដាច់ផ្ញារ បោកក្បាល! នារីម្នាក់ ត្រូវគ្រួសារខាងប្តីមើលងាយ និងបោះបង់ចោល ឈឺចិត្តទៅកែសម្ផស្ស! មើលចុះឡើងកប់!

វៀតណាម៖ កាលពីពេលថ្មីៗកន្លងទៅនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នារីម្នាក់បានចែករំលែករឿងពិតទាក់ទងទៅនឹងការវះកាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កែសម្ផស្សនៅលើបណ្តាញសង្គមហ្វេសប៊ុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បង្កឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។


អ្នកនាង Huyen អាយុ ២៨ ឆ្នាំមកពីទីក្រុងហូជីមិញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានផ្លាស់ប្តូរជីវិតទាំងស្រុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីកែសម្ផស្ស ព្រោះពីមុនមនុស្សភាគច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែងសើចចំអកថានាងមានមុខមាត់ និងរូបរាងអាក្រក់។ ជាក់ស្តែង ប្តីរបស់នាង និងក្រុមគ្រួសារខាងប្រុសមិនពេញចិត្តនាងទេ ព្រោះពួកគេគិតថានាងមានមុខមាត់អាក្រក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើទោះបីជានាងបានបង្កើតកូនស្រីម្នាក់ឱ្យពួកគេក៏ដោយ។

ក្រោយមកពួកគេក៏ឈ្លោះគ្នា ហើយក៏បានលែងលះគ្នា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីឈឺចិត្តខ្លាំងពេក នាងក៏បានសន្យាថានឹងផ្លាស់ប្តូរជីវិតរបស់នាង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីពេលនោះមក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងក៏បានផ្ញើកូនស្រីឱ្យម៉ាក់របស់នាងមើល ហើយនាងខិតខំធ្វើការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងទៅមើលកូនស្រីតែពេលចុងសប្តាហ៍ប៉ុណ្ណោះ។ នាងចាប់ផ្តើមសន្សំលុយដើម្បីកែសម្ផស្ស ពីព្រោះនាងជឿជាក់ថានេះគឺជាគន្លឹះតែមួយគត់ដែលអាចផ្តាស់ប្តូរជីវិតរបស់នាងបាន។


ក្នុងរយៈពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៣ ឆ្នាំចុងក្រោយនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងបានចំណាយប្រាក់អស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១០០ លានដុង (ជាង ៤,៣០០ ដុល្លារ)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់ធ្វើការវះកាត់ កែសម្ផស្សនេះ។

នាងបាននិយាយថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «ដោយសារតែខ្ញុំមិនមានលុយច្រើន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទើបខ្ញុំត្រូវធ្វើការដោយមិនបានសម្រាកអ្វីច្រើនទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីវះកាត់រួច។ ខ្ញុំនៅចាំបានថានៅថ្ងៃទី៣ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីវះកាត់ដើមទ្រូងរូច ខ្ញុំមានការឈឺចាប់ជាខ្លាំង តែខ្ញុំនៅតែទ្រាំ ទៅធ្វើការ ហើយពេលនោះគឺជាពេលដែលឈឺចាប់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ។»

ដំបូងឡើយម៉ាក់របស់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​Huyen មានការព្រួយបារម្ភអំពីសុខភាពរបស់នាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងមិនគាំទ្រនូវការកែសម្ផស្សនេះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយមកបន្ទាប់ពីឃើញការផ្លាស់ប្តូររបស់កូនស្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ក៏ចាប់ផ្តើមគាំទ្រនូវការសម្រេចចិត្តមួយនេះ។

ជាក់ស្តែងការកែសម្ផស្សមួយនេះពិតជាអស្ចារ្​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ និងផ្លាស់ប្តូរជីវិតរបស់នាងពិតមែន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយសូម្បីតែអតីតប្តីរបស់នាងក៏មា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នការភ្ញាក់ផ្អើលជាខ្លាំង នៅពេលលោកជួប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងម្តងទៀតផងដែរ។

បន្ថែមពីនេះទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាងបានបង្ហើបឱ្យដឹងថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មុខមាត់ និងរូបរាងថ្មីនេះបានផ្តល់ជំនឿចិត្តដល់នាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និង ជួយការងារនាងជាច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយបច្ចុប្បន្ននាងរីករាយនូវមុខមាត់ថ្មីនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយនាងគ្រោងនឹងវះកាត់កែច្រមុះបន្ថែមទៀតនាពេលអនាគត៕

Leave a Reply

Your email address will not be published. Required fields are marked *

shares