ពិតជាគួរអោយសរសើរ និងគំរូដល់សិស្សដទៃ! ព្រះអង្គម្ចាស់​មាន​បន្ទូល​ថា​ “សិស្ស​ខ្មែរ​ទៅ​ណា​មក​ណា​ក៏​ឮ​ពាក្យ​ថា​រៀន​ពូកែ​គ្រប់​គ្នា​”

អ្នកទាំងអស់គ្នាបានជ្រាបយល់ដឹងហើយថា មនុស្សមានសមត្ថភាពអស្ចារ្យ គឺជាធនធានដ៏កម្របំផុតនៅក្នុងប្រទេសនីមួយៗ នៅលេីសកលលោកយេីងនេះ ដោយពួកគេអាចធ្វើរឿងដែលយើងនឹកស្មានមិនដល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រួមទាំងជួយលើកមុខមាត់ប្រទេសជាតិ នៅលើឆាកអន្ដរជាតិ ដើម្បីឱ្យគេបានស្គាល់ពីសមត្ថភាពរបស់ពួកគេផងដែរ។

ជាក់ស្ដែង ដូចកាលពីព្រឹកមិញនេះ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ VJ Sinoun បានសរសេរប្រាប់ឱ្យដឹងពីរឿងដ៏ភ្ញាក់ផ្អើលមួយឱ្យដឹងថា៖“ជឿទេថា​ “​ប្រជា​និស្សិត​ថៃពោល​សុំ​ខ្មាស់​និស្សិត​ខ្មែរ​”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ថ្ងៃ​ទី​០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ និស្សិត​ខ្មែរ​ ៥នាក់​ ក្នុង​ចំណោម​និស្សិត​ខ្មែរ​ ១៥នាក់​ ដែល​បាន​មក​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​រ៉ាមខាំហែង​

បាន​បញ្ចប់​ការ​សិក្សា​និង​ទទួល​សញ្ញាប័ត្រ​ប្រទាន​ដោយ​​ “ព្រះអង្គម្ចាស់​ក្សត្រិយ៍​ សិរិនថន​”​ នៃ​ព្រះរាជាណាចក្រ​ថៃ​។ ព្រះអង្គម្ចាស់​មាន​បន្ទូល​ថា​ “រៀន​ល្អ​នឹង​បាន​ការងារ​ល្អ​ សិស្ស​ខ្មែរ​ទៅ​ណា​មក​ណា​ក៏​ឮ​ពាក្យ​ថា​រៀន​ពូកែ​គ្រប់​គ្នា​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយ​មាន​ការ​ចុះផ្សាយ​ពត៌មាន​ជាច្រើន​ក្នុង​ប្រទេស​ថៃ​អំពី​សមិទ្ធផល​ក្នុង​ការ​សិក្សា​របស់​និស្សិត​ខ្មែរ​ ​នៃ​សាកលវិទ្យាល័យ​រ៉ាមខាំហែង​

ទេីប​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​ សិស្សនិស្សិត​ គ្រូៗ​ និង​សាស្ត្រាចារ្យ​ជា​ច្រើន​នាក់​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​សមត្ថភាព​របស់​និស្សិត​ខ្មែរ​ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​ សាកលវិទ្យាល័យ​រ៉ាមខាំហែង​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ជា​សាកលវិទ្យាល័យ​បេីក​តែ​មួយ​គត់​ក្នុង​ប្រទេស​ថៃ​ (Open University)​

ដោយ​ចំណាយ​ពេល​ត្រឹម​ ៣​ឆ្នាំ​ បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​។ចំពោះ​សាកលវិទ្យាល័យ​បេីក​ពិត​ណាស់​គឺ​ “ងាយ​ក្នុង​ការ​ចុះឈ្មោះ​ចូល​រៀន​ តែ​ពិបាក​ក្នុង​ការ​បញ្ចប់​”​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំពោះ​ថ្នាក់​បរិញ្ញាបត្រ​មាន​និស្សិត​ថៃ​មួយ​ចំនួន​ចំណាយ​ពេល​ ៦-៨​ ឆ្នាំ​ទេីប​បញ្ចប់​ការសិក្សា​ពី​ សាកលវិទ្យាល័យ​រ៉ាម​ខាំហែង​។

ព្រោះ​ការ​រៀន​គឺ​គ្មាន​ពិន្ទុ​ជួយ​ រាល់​ការ​បញ្ចប់​ការសិក្សា​គឺ​អាស្រ័យ​លើ​សមត្ថភាព​ខ្លួន​ទាំង​ស្រុង​ ទៅ​រៀន​ក៏​បាន​មិន​ទៅ​ក៏​បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គ្មាន​ការ​ចុះឈ្មោះ​អវត្តមាន​ក្នុង​ថ្នាក់​រៀន​ដេីម្បី​ទទួល​បាន​ពិន្ទុ​ជួយ​​ដូច​សាកលវិទ្យាល័យ​ទូទៅ​ឡើយ​​។​ផ្ទុយ​ស្រឡះ​ពី​និស្សិត​ខ្មែរ​ដែល​បញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ​បេីក​ដោយ​ចំណាយ​រយៈពេល​ត្រឹម​តែ​ ៣-៤​ ឆ្នាំ​ប៉ុណ្ណោះ​។

មាន​និស្សិត​បញ្ចប់​ការ​សិក្សា​ម្នាក់​ក្នុង​ចំណោម​និស្សិត​បញ្ចប់​ការ​សិក្សា​​ប្រាំ​នាក់​បាន​ទទួល​ GPA TOP 1 ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លើ​ជំនាញ​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ថៃ​ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ថៃ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​គាត់​ ព្រោះ​ប្រជា​និស្សិត​ថៃ​ផ្ទាល់​គឺ​កម្រ​ណាស់​នឹង​ទទួល​ GPA TOP 1​ ពី​សាកលវិទ្យាល័យ​រ៉ាម​

សូម្បី​តែ​បញ្ចប់​ទាន់​ពេល​មុន​ ៤​ឆ្នាំ​ ក៏​ពិបាក​ផងដែរ​នោះ។ខណៈ​ត្រៀម​ខ្លួន​មុន​ចូល​គាល់​ព្រះអង្គម្ចាស់​ក្សត្រិយ៍​ក្នុង​សាល​ប្រជុំ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មាន​គ្រូ​​និង​សាស្ត្រាចារ្យ​ច្រើន​នាក់​និយាយ​ថា​ “​ថៃ​ផ្ទាល់​សុំ​ចាញ់​សម្ថភាព​ការសិក្សា​របស់​និស្សិត​ខ្មែរ​”​។

នេះ​ហើយ​ជា​សមិទ្ធផល​របស់​កូន​ខ្មែរ​ប្រជាជន​ខ្មែរ​យើងប្រទេស​ជិតខាង​យើង​ភ្លឺភ្នែក​មិន​ធម្មតា​ចំពោះភាព​ជោគជ័យ​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សូម​អរគុណ​ចំពោះ​ការ​អាន​ដល់​ចប់​ ពី​ខ្ញុំ​ Sinoun Justice”។ ប្រភព៖ reviewhints.com

Leave a Reply

Your email address will not be published. Required fields are marked *

shares