ជឿអត់! ពេលដែលយើងគ្មានសល់អ្វីសោះ វាជាថ្ងៃដែលយើងអាចមើលឃើញអ្វីគ្រប់យ៉ាងបានច្បាស់បំផុត

ថ្ងៃណាមួយពេលដែលពិបាកបំផុត យើងនឹងនឹកឃើញថា យើងធ្លាប់មានមនុស្សដែលខ្វល់ខ្វាយពីយើង ផ្ដល់ភាពកក់ក្ដៅឲ្យយើង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណាយពេលវេលាជាច្រើនជាមួយយើងដោយគ្មានសួរដេញដោលអ្វីទាំងអស់។


ថ្ងៃណាមួយដែលយើងគ្មានអ្វីសោះនៅក្នុងខ្លួន ទើបយើងនឹកឃើញថាយើងធ្លាប់មានអ្វីៗជាច្រើន ប៉ុន្តែពេលនេះវាបានបាត់ទៅហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងជីវិតនេះ គ្មានទ្រព្យអ្វីដែលមានតម្លៃដូចក្ដីស្រលាញ់ ភាពកក់ក្ដៅ

ស្នាមញញឹម ពាក្យលួងលោមលើកទឹកចិត្ត ដែលយើងទទួលបានពីមនុស្សជាទីស្រលាញ់នោះទេ។ ទោះបីជាក្ដីស្រលាញ់ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យើងផ្ដល់ឲ្យចំពោះខ្លួនឯងវាល្អជាងនរណាៗផ្ដល់ឲ្យយើង

ប៉ុន្តែយើងក៏នៅតែត្រូវការទទួលបានវាពីនរណាម្នាក់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទោះជាយើងរឹងមាំ អាចលើកទឹកចិត្តខ្លួនឯងបាន ក៏មានពេលមួយដែលយើងត្រូវការនរណាម្នាក់មកលើកទឹកចិត្តយើង។

នៅពេលខ្លះ ការធ្វើជីវិតខ្លួនឯងឲ្យរឹងមាំ វាត្រូវដាច់ដោយឡែក ហើយការពិតវាខ្សោះកក្រោះ ថែមទាំងឯកាផងដែរ ប៉ុន្តែមិនមាននរណាម្នាក់បានដឹងឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើកលែងតែអ្នកនោះគឺជាយើងខ្លួនឯងដែលកំពុងតែជួបប្រទះនៅក្នុងជីវិត ទើបអាចយល់៕

Leave a Reply

Your email address will not be published. Required fields are marked *

shares