គួរធ្វើសំបុត្រអាពាហ៍ពិពាហ៍ដើម្បីការពារប្រយោជន៍រៀងខ្លួន១២យ៉ាង
សម្រាប់ប្តីប្រពន្ឋថ្មីថ្មោង
1- ជាប្ដីប្រពន្ធស្របតាមផ្លូវច្បាប់ដែលមិនអាចរំលាយទៅវិញបានតាមទំនើងចិត្តរបស់ខ្លួនឡើយ
2- ទ្រព្យសម្បត្តិរួមក្រោយអាពាហ៍ពិពាហ៍ត្រូវចែកគ្នាស្នើនៅពេលលែងលះ
3- កាន់តែមានសុភមង្គលនិងជឿទុកចិត្តគ្នាពេលមានសំបុត្រអាពាហ៍ពិពាហ៍
4- ទទួលមរតកស្របច្បាប់
5- ចុះសំបុត្រកំណើតឬបញ្ជាក់សំបុត្រកំណើតកូន
6- ធ្វើប្លង់ដី/ផ្ទះ
7- ធ្វើសៀវភៅស្នាក់នៅសៀវភៅគ្រួសារ
8- ការពារប្រឆាំងនឹងទ្វេពន្ធភាព (ការពារប្រឆាំងការមានប្ដីច្រើនឬមានប្រពន្ធច្រើន )
9- ជួយការពារទ្រព្យសម្បត្តិរួមរបស់ ប្ដី /ប្រពន្ធ
10- ទទួលអាហារកិច្ចពេល ឪពុកម្ដាយ លែងលះគ្នា
11- គ្មានអំពើ ហិង្សាចំពោះ កូន
12- ការគាំទ្រដល់កូន ។