ជួបមួយ! ស្រ្តីម្នាក់នាំកូនប្រុសចុះទៅក្នុងអាងក្រពើ ក្រោយសួរនាំទើបដឹងការពិតថា (មានវីដេអូ)
បរទេស៖ នេះបើយោងតាមប្រភពវិដេអូមួយបានបង្ហោះនៅលើបណ្តាញសង្គមផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែស្ត្រីម្នាក់ និងកូនប្រុស បាននាំគ្នាចុះទៅក្នុងអាងក្រពើទាំងប្រថុយប្រថាន ស្ថិតក្នុងសួនសត្វមួយកន្លែង ក្នុងទីក្រុង Brainerd រដ្ឋ
Minnesota។ យ៉ាងណាមិញនេះបើយោងតាមប្រភពព័ត៌មាន បានអោយដឹងថាក្រោយពីបានសួរនាំទៅលើស្រ្តីម្នាក់ដែលជាម្តាយរបស់ក្មេងប្រុស បានអោយដឹងការពិតគឺដោយសារតែនាងបាន
ជ្រុះកាបូប រួចទើបនាងសម្រេចចិត្តចុះទៅរើសទាំងប្រថុយអាយុជីវិតបែបនេះ។ ជាក់ស្តែងងាកមករឿងរ៉ាវខាងលើ មន្ត្រីសួនសត្វមិនសាទរចំពោះសេចក្ដីក្លាហានបែបនេះទេ ព្រោះវាជាទង្វើដ៏គ្រោះថា្នក់ ដែលអាចបង្កគ្រោះមហន្ដរាយជាយថាហេតុ។ ៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖