ដៃឆៅមែន! ប្រុងចាប់កូនស្រីគេឡើងម៉ូតូជិតបានសម្រេចហើយ ស្រាប់តែម្តាយក្មេងនោះ…. (មានវីដេអូ)
ឥណ្ឌា៖ នេះបើយោងតាមប្រភពពវិដេអូមួយពីសកម្មភាពបុរសពីរនាក់ជិះម៉ូតូមួយគ្រឿង បានប្រុងចាប់ជំរិតក្មេងស្រីវ័យ៤ឆ្នាំម្នាក់ទាំងកណ្ដាលថ្ងៃចែស។ ហេតុការណ៍នេះ បានកើតឡើងនៅតំបន់ Shakarpur ភាគខាងកើតនៃទីក្រុង Delhi ប្រទេសឥណ្ឌា។ យ៉ាង
ណាមិញដំបូងឡើយ ឃើញថា បុរសពីរនាក់ បានជិះម៉ូតូរួមគ្នាមួយគ្រឿង ហើយពាក់មួកសុវត្ថិភាពយ៉ាងជិតឈឹង និងចតពីមុខផ្ទះមួយកន្លែង។ បន្ទាប់មក ម្នាក់ក្នុងចំណោមពួកគេទាំងពីរ បានចុះពីលើ
ម៉ូតូទៅចាប់ទាញ និងលើកក្មេងស្រីរងគ្រោះដាក់លើម៉ូតូ ហើយប្រុងគេចខ្លួន។ រំពេចនោះ ស្រាប់តែស្ត្រីជាម្ដាយ បានរត់ចេញពីផ្ទះ និងស្ទុះទៅដណ្ដើមកូនស្រីមកវិញយ៉ាងឆាប់រហ័ស និងស្រែកហៅឲ្យអ្នកជិតខាងជួយផងដែរ។ ជាក់ស្តែង
ឥឡូវនេះ ប៉ូលិសកំពុងឃុំខ្លួនជនដៃដល់ទាំងពីរ ដើម្បីការស៊ើបអង្កេតបន្ថែមទៀត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖