ញ័រសាច់អស់ហើយ ក្មេងប្រុសខ្មែរ ២នាក់បងប្អូនហ៊ានចាប់ពស់ថ្លាន់ដ៏ធំមួយបាន ចុងក្រោយក៏ (មានវីដេអូ)

បណ្តាញសង្គម៖ ពស់ត្រូវបានគេចាត់ទុកថាជាសត្វគ្រោះថ្នាក់បំផុតនិងអាចសម្លាប់សត្វដ៏ទៃជាច្រើនក្នុងពិភពលោក។ វាអាចលេបសត្វដ៏ទៃទៀតទាំងមូល ឬប្រើពិសក្នុងការសម្លាប់សត្វធំៗ។ សូម្បីអ្នកខ្លះមានបទពិសោធន៍ច្រើនក្នុងការចាប់ពស់ក៏ដោយ តែពេលខ្លះពួកគេក៏ត្រូវរងគ្រោះ ឬដល់ថ្នាក់ស្លាប់ក៏មានដែរ។

ពេលនេះក្មេងប្រុសកម្ពុជាពីរនាក់និងធ្វើអោយអ្នកមានអារម្មណ៍តក់ស្លុតតាមរយៈវីដេអូដែលកំពុងចាប់ពស់ដ៏ធំមួយក្បាល។ បងប្អូនពីរនាក់នេះទៅចាប់ត្រីក្នុងប្រឡាយ ហើយមានម្នាក់ទៀតឈរចាំថតសកម្មភាពពួកគេ។ ក្មេងទាំងពីរបានរាយសំណាញ់ជាស្រេចដើម្បីចាប់ត្រី ប៉ុន្តែក្រោយបន្តិចមកពួកគេក៏ឃើញពស់ថ្លាន់ដ៏ធំមួយនេះនៅក្នុងប្រឡាយនោះតែម្តង។ ក្មេងទាំងពីរមិនអាចចាប់ពស់ដ៏ធំនេះបានភ្លាមៗនោះទេ ប៉ុន្តែម្នាក់ក្នុងចំណោមពួកគេព្យាយាមចាប់កន្ទុយអូសចុះឡើងក្នុងទឹកដើម្បីបង្ក្រាបវា។ ក្រោយមកពួកគេប្រើមែកឈើសង្កត់ក្បាលពស់ជាប់ ហើយក៏អាចចាប់វាបានតែម្តង។ ពួកគេមកចាប់ត្រីសោះ! វាមិនបានត្រីបែរជាបានពស់ទៅវិញ! ពិតជាឡូយមែន!។

សត្វពស់ភាគច្រើនត្រូវបានប្រើជាឱសថព្យាបាលជម្ងឺក្នុងប្រទេសចិនសម័យបុរាណ។ បច្ចុប្បន្នវាជាអាហារដែលមនុស្សជាច្រើននិយម ឈាមរបស់វាត្រូវគេយកទៅត្រាំស្រាផឹកព្រោះគេយល់ថាជាស្រាថ្នាំប៉ូវកំលាំង។ ថ្នាំជាច្រើនប្រភេទនៅអាមេរិកខាងត្បូងភាគច្រើនផ្សំដោយម្សៅសាច់ពស់ព្រោះវាអាចព្យាបាលជម្ងឺជាច្រើន។ អ្នកខ្លះនិយាយថាសាច់ពស់មានរសជាតិដូចសាច់មាន់អញ្ចឹង ឬដូចជាសាច់កង្កែបដែរ។ ប្រសិនបើអ្នកមិនធ្លាប់ចំអិនសាច់ពស់ទេ នោះវានិងស្វិតពិបាកញ៉ាំមិនឆ្ងាញ់ឡើយ៕ ប្រភព៖ Khmer5

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *

shares