មិនសរសើរមិនបាន ពីជនអនាថាតាមផ្លូវក្លាយជាផលិតករភាពយន្តតុក្កតាដ៏ល្បីទូរទាំងពិភពលោក…

បរទេស៖ វាមិនមែនថា តើពិបាកប៉ុណ្ណាពេលជួបការលំបាក តែសំខាន់ត្រង់ថាតើវាពិបាកប៉ុណ្ណាពេលអ្នកជួបការលំបាកហើយនៅតែដើរទៅមុខ លោក Sylvester Stallone’s Rocky និយាយយ៉ាងដូច្នេះ។
នេះជារឿងរ៉ាវតស៊ូព្យាយាមរបស់បុរសម្នាក់ពីក្មេងសុំទានតាមផ្លូវរហូតក្លាយជាផលិតករភាពយន្តគំនូរជីវចលដ៏ល្បីល្បាញ។ Aabid Surti អ្នកនិពន្ធរឿងល្ខោននិងជាម្ចាស់ពានផលិតករឆ្នើមទទួលបានឥស្សរភាពយ៉ាងពេញលេញក្នុងជីវិតរបស់ខ្លួនតាមរយៈការជំនះរាល់ឧបសគ្គដែលធ្លាប់ជួបកន្លងមក។ គ្រួសាររបស់Aabidបែកខ្ញែកគ្នាដោយសមាជិកខ្លះរស់នៅប៉ាគីស្ថាននិងខ្លះទៀតនៅឥណ្ឌា។ ទំរាំឈានដល់ជីវិតប្រសើរដូចសព្វថ្ងៃ  Aabidនិងគ្រួសារធ្លាប់ចិញ្ចឹមជីវិតដោយការដើរសុំទានតាមផ្លូវ។ ពួកគេរស់នៅក្នុងបន្ទប់តូចមួយដែលពេញដោយរបស់របរ។ Aabidនិងបងប្អូនបង្កើតតែងដើរសុំទានតាមផ្លូវនានា ចំណែកម្តាយរបស់ពួកគេជាមេផ្ទះ។

ឡានទាហានជាច្រើនចល័តពី Mumbai ទៅស្ថានីយ៍ Chhatrapati Shivaji Terminus  ក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ Aabid និងក្មេងៗដ៏ទៃទៀតជាច្រើនតែងរត់តាមឡានទាំងនោះដើម្បីសុំលុយនិងអាហារខ្លះ តែគាប់ជួនពេលមួយមានទាហានម្នាក់បានបោះសៀវភៅរូបតុក្កតាជាច្រើនអោយពួកគេ។

តើAabidក្លាយជាអ្នកផលិតគំនូរជីវចលដោយសារសៀវភៅតុក្កតានោះដោយរបៀបណា?

គ្រាន់តែបើកសៀវភៅរូបតុក្កតាMickey Mouseដែលទាហានម្នាក់នោះបោះអោយភ្លាម  Aabidស្រាប់តែស្រក់ទឹកភ្នែក។ Aabidចាប់ផ្តើមគូររូបកណ្តុរDisney  បន្ទាប់មកគាត់សម្រេចបង្កើតគំនូរជីវចលទាក់ទងនិងខ្សែជីវិតរបស់គាត់ក្នុងរឿងDabbu Ji។ តួអង្គបុរសក្នុងរឿងDabbu Jiសុទ្ធតែស្លៀកពាក់ខ្មៅ  តែក្រោយមកវាបានក្លាយជារឿងដ៏ពេញនិយមគ្រប់ស្រទាប់វណ្ណៈ។ ខ្សែភាពយន្តតុក្កតារបស់លោកត្រូវបានបកប្រែជាច្រើនភាសា ហើយទទួលស្គាល់ជាច្រើនប្រទេស។ នេះជាអ្វីដែលAabidបានផ្លាស់ប្តូរក្នុងឆាកជីវិតដ៏កំសត់ហើយក្លាយជាផលិតករភាពយន្តដ៏ល្បីល្បាញ។ តាមរយៈការងារនេះលោកឈ្នះពានរង្វាន់អ្នកផលិតភាពយន្តតុក្កតាឆ្នើមក្នុងស្រុកនិងទទួលបានកិតិ្តយសជាខ្លាំង។ បន្ថែមពីនោះទៀតវេបសាយរបស់លោកក៏បានបង្ហាញពីស្នាដៃពិសេសៗជាច្រើនរួមទាំងខ្សែរឿងអមដោយបទសន្ទនាជាអក្សរដែលអ្នកទស្សនាអាចអានបានដោយខ្លួនឯង។

តាមរយៈរឿង Dabbu Ji, Bahadur និង Azad ធ្វើអោយគាត់ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអតីតនាយករដ្ឋមន្ត្រីឥណ្ឌាគឺលោក Atal Bihari Bajpayee កាលពីឆ្នាំ១៩៩៣។ មនុស្សជាច្រើនទទួលយកចំណីអារម្មណ៍ប្លែកពីការងារសិល្បៈរបស់ Aabid ម៉្យាងវិញទៀតវាក៏បានពង្រីកវិសាលភាពអក្សរសាស្រ្តជាតិផងដែរ។

Aabidបានត្រលប់ទៅនកាន់សហគមន៍របស់គាត់វិញដើម្បីផ្លាស់ប្តូរនិងសម្រួលជីវភាពរស់នៅរបស់ប្រជាជន។ Aabidបានធ្វើការងារក្រៅរដ្ឋាភិបាលមួយក្នុងការជួយជួសជុលទុយយោនិងក្បាលរ៉ូបេណេទឹកតាមផ្ទះប្រជាជនដោយឥតគិតថ្លៃដើម្បីកាត់បន្ថយការខ្ជះខ្ជាយទឹក។ គាត់តែងអោយដំបូន្មានសាមញ្ញទៅម្ចាស់ជំនួយទាំងឡាយថា៖ ” យើងទាំអស់គ្នាត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការផ្លាស់ប្តូរជីវភាពប្រជាជន “។

Aabid ជាមនុស្សដាក់ខ្លួនទាបចំពោះការងារសង្គម។ បុរសអស្ចារ្យម្នាក់នេះបានកែប្រែខ្លួនឯងមុនគេពីភាពក្រខ្សត់ទៅកាន់ភាពរុងរឿង។ ឆាកជីវិតរបស់ Aabidបានកែប្រែនិងជុំរុញផ្នត់គំនិតមនុស្សជាច្រើននៅឥណ្ឌា៕ ប្រភព៖ Khmer5

Leave a Reply

Your email address will not be published. Required fields are marked *

shares