ហួសចិត្ត គ្រួសារមួយ បានប្រមូលគ្រាប់មីន ចងព្យួរនៅលេីដេីមអំពិល សំរាប់កំសាន្តអារម្មណ៍លេងពេលអត់ផ្សុក…
អគ្គនាយកសុីម៉ាក់ សម្តែងការហួសចិត្តគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង!
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក មជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ហៅកាត់ថា៖សុីម៉ាក់បានសម្តែងការហួសចិត្តបន្ទាប់ពីទទួលដំណឹងថា៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានគ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ បានចងព្យួរនៅលេីដេីមអំពិលសំរាប់កំសាន្តអារម្មណ៍លេង! ។
គ្រាប់មីនទាំងនោះមានចំនួនជិត៣០គ្រាប់ ហេីយគ្រាប់មីនភាគច្រេីននៅមានប្រសិទ្ធភាពផ្ទុះ! ហួសវាចានឹងថ្លែងជាមួយគំនិតដ៏គ្រោះថ្នាក់បំផុតនេះ ហេីយអាចប្រកបមុខរបរដេីរសុីឈ្នួលដោះមីនផងដែរ! ប្រជាពលរដ្ឋរូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រេីប្រាស់និងរក្សាទុកគ្រាប់មីនផង បប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផងដែរ។