ព្រឺក្បាលខ្ញាក ថតបានខ្មោចទាំងថ្ងៃ មុនដំបូងព្រឺរោមគ្រប់គ្នា តែក្រោយដឹងការពិតហួសចិត្ត…
បរទេស៖ មួយរយៈចុងក្រោយនេះហាក់មានព្រឹត្តិការណ៏ប្លែកៗទាក់ទងនឹងវីរុសកូ វីដ-១៩ដែលកំពុងតែរាតត្បាតពេញពិភពលោក។ យ៉ាងណាមិញនេះបើយោងតាមប្រភពបរទេស ដោយបុរសម្នាក់ឈ្មោះ Urabil Alias រស់នៅក្នុងទីប្រជុំជន Terengganu បានសម្រេចចិត្ត ស្លៀកពាក់ និង
តុបតែងមុខជាខ្មោច ដើម្បីបន្លាចអ្នកភូមិកុំឲ្យចេញក្រៅផ្ទះ ឯលទ្ធផលចុងក្រោយគឺថា ក្រោយពីរូបភាពទាំងនោះត្រូវបានបង្ហោះរួចមក ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន រហូតដល់ មានសមត្ថកិច្ចមួយ
ក្រុមបានមកដល់ផ្ទះរបស់គាត់ទៀតផង។ ប៉ុន្តែសមត្ថកិច្ចមិនបានចាប់ខ្លួនគាត់ឡើយ បែរជាអរគុណគាត់ ចំពោះការចូលរួមចំណែកក្នុងការងារសមត្ថកិច្ចទៅវិញ។ បើទោះជាយ៉ាងណាក្ដី លោក Urabil និងប្រពន្ធក៏បានធ្វើការសុំទោស ទៅកាន់មហាជនមួយចំនួន ចំពោះទង្វើខាងលើនេះ អាចនឹងជ្រុលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពួកគេផងដែរ៕
ប្រភព we kh