ញាក់សាច់ទ្រើកៗម៉ង ផ្ទះមានតែមួយក្នុងលោក ដែលរបងផ្ទះ គ្របដណ្ដប់ ដោយស្រោមទូរស័ព្ទIphone ជាង ២០០០ ខ្លាំងជាងមហាសេដ្ឋីទៅទៀត…

រូបភាពប៉ុន្មានសន្លឹកត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញសង្គមអ៊ីនធើណេតបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយផ្ទះមួយនៅក្នុងខេត្ត Vinh Long ដែលគ្របដណ្ដប់ដោយសំបកទូរស័ព្ទIPhoneចំនួនជាង ២០០០ គ្រាប់ ដែលនេះ មិនដែលធ្លាប់ឃើញទេពីមុនមក ។

ដោយមានការផ្ទុះ share សង្គមច្រើនពេកធ្វើឲ្យសារព័ត៌មានមួយបានចុះទៅផ្ទាល់ទៅដល់ផ្ទះរបស់ បុរសម្នាក់ដែលមានអាយុប្រហែលជា 53ឆ្នាំ ដែលជាម្ចាស់ផ្ទះនោះ។ គាត់បានរៀបរាប់ឲ្យដឹងថារបងផ្ទះរបស់គាត់នោះគឺត្រូវបានសាងសង់អស់រយៈពេលជាង 5 ខែ ។

មុនដំបូងឡើយគាត់គឺគ្មានគំនិតយ៉ាងដូច្នោះទេ តែដោយលោកតាមានក្មួយប្រុសម្នាកដែលមានមិត្តភក្ភធ្វើការជាជាងជួសជុលទូរស័ព្ទ iPhone នៅទីក្រុង បានស្គាល់គ្នាជាច្រើនឆ្នាំ។

បន្ទាប់មកក្មួយប្រុសរបស់គាត់បានផ្ដល់ជាគំនិត នៃការប្រើប្រាស់ស្រោមទូរស័ព្ទ iPhoneចាស់យកទៅដាក់នៅលើរបង ប៉ុន្តែក្រុមគ្រួសារបានបដិសេធព្រោះខ្លាចថាវាមានតម្លៃថ្លៃ។

ប៉ុន្តែបន្ទាប់មកទៀតគាត់ក៏សាកល្បងទិញស្រោម ទូរសព្ទពីមិត្តភក្កិរបស់គាត់យកមកស្រុកកំណើតដើម្បីសាកល្បងសាងសង់ ហើយលទ្ធផលគឺហួសពីការរំពឹងទុក ។

សំបកដែលមានlogo ផ្លែប៉ោម ដែលមានជាប់នៅជញ្ជំាងរួមមាន៖ iPhone 5, 5C, 6, 7, 7+, 8, 8+ និងគម្រប iPad ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *