ចេះតែឆ្ងល់ហេតុអ្វីបានជាប្តីប្រពន្ធ មួយគូ មកយកបង្គន់សាធារណៈ ធ្វើជាផ្ទះរបស់ខ្លួន ក្រោយដឹងការពិតហួសចិត្តគ្រប់គ្នា…

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាបង្គន់ត្រូវបានគេឡើងនៅកន្លែងទីសាធារណៈដើម្បីឲ្យប្រជាពលរដ្ឋទូទៅអាចចូលទៅប្រើប្រាស់បាន ឬ វាជារបស់ឯកជន។

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅនេះវាមានរឿងរ៉ាវម្លែកមួយបានកើតឡើង នៅខេត្ត ហាំងចូន អ្នកលេងអ៊ីនធឺណេតម្នាក់បានបែកធ្លាយព័ត៌មានថា៖ ពេលគាត់ទៅបង្គន់សាធារណៈគាត់ត្រូវបានបណ្តេញចេញដោយបងស្រីម្នាក់។ នៅពេលនេះគាត់មានការងឿងឆ្ងល់ ហេតុអ្វីបាន ជាគាត់មិនអោយចូលបង្គន់សាធារណៈនេះ។

អ្វីដែលហួសចិត្តលើសពីនេះទៀតគឺថា នៅក្នុងបង្គន់នោះមាន តុមួយតូចល្មម ជាមួយអំបិលទឹកស៊ីអ៊ីវនិងរដូវនៅលើវា ដែលជាគ្រឿងសំរាប់ចំអិនម្ហូប,ក្រឡេកមើលទៅខាងក្នុងគ្រែមួយ,ភួយនិងខោអាវត្រូវបានដាក់នៅកាច់ជ្រុងបង្គន់ហើយក៏មានទូរទស្សន៍ចាស់ផងដែរ,នេះមិនដូចជាបង្គន់ទេតែជាផ្ទះជួលដែលយើងរស់នៅទៅវិញទេ។

តាមរយៈការសាកសួរប្រជាពលរដ្ឋនៅក្នុងតំបន់នោះបានឲ្យដឹងថាបង្គន់សាធារណៈនេះមិនបានអនុញ្ញាតឱ្យអ្នកផ្សេងចូលនិងចាកចេញជាធម្មតាទេកាលពី ៣ ឆ្នាំមុន មកម្លេះ។

មូលហេតុដែលធ្វើអោយប្ដីប្រពន្ធទាំងពីរយកបង្គន់សាធារណៈជាកន្លែងស្នាក់នៅរបស់ខ្លួនដោយសារតែជាភាពទីទាល់ក្ររបស់ខ្លួន រកផ្ទះជួលមិនបានជាហេតុធ្វើឲ្យគេមកយកបង្គន់សាធារណៈដើម្បីធ្វើជាបន្ទុកឬក៏ជាកន្លែងរស់នៅរបស់ខ្លួន។

បន្ទាប់ស្តាប់ការរៀបរាប់របស់ប្ដីប្រពន្ធទាំងពីរនាក់នេះបានធ្វើឲ្យអ្នកបណ្តាញសង្គមមានការហួសចិត្តហើយអ្នកខ្លះទៀតក៏មានក្តីអាណិតអាសូរយ៉ាងខ្លាំងចំពោះអ្នកទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *