ញាក់សាច់ ក្មេងប្រុសម្នាក់ និយាយទៅកាន់ក្មេងស្រីម្នាក់ថា “ខ្ញុំគឺជា BF របស់នាង” ក្មេងស្រីសម្លឹងមុខក្មេងប្រុស ហើយសួរថា …ចុងក្រោយន័យយ៉ាងឡូយ
ក្មេងប្រុសម្នាក់ និយាយទៅកាន់ក្មេងស្រីម្នាក់ថា
“ខ្ញុំគឺជា BF របស់នាង”
ក្មេងស្រីសម្លឹងមុខក្មេងប្រុស ហើយសួរថា
“BF គឺជាអ្វី ?”
ក្មេងប្រុសញញឹមហើយនិយាយថា
“ក៏មានន័យថា Best friend នោះអី”
ពេលធំឡើង ពួកគេទាំងពីរនាក់ក៏បានស្រឡាញ់គ្នា
ក្មេងប្រុសជំទង់ក៏និយាយទៅកាន់នារីដែលស្គាល់តាំងពីតូចថា
“ខ្ញុំគឺជា BF របស់នាង”
មាណវីមុខក្រហម ដោយអៀនតិចៗ ហើយសួរទៅថា
“BF គឺជាអ្វី?”
“ក៏មានន័យថា Boy friend នោះអី!! ហេហេ”
ពួកគេក្លាយជាសង្សារនឹងគ្នា……
ក្រោយមកពួកគេ ក៏សម្រេចចិត្តរៀបការ ហើយបង្កើតបានកូនស្រីដែលគួរអោយស្រឡាញ់ម្នាក់ ពេលនោះស្វាមីនិយាយទៅកាន់ភរិយាថា
“បងគឺជា BF របស់អូន”
ភរិយាសួរទៅស្វាមីដោយទន់ភ្លន់ថា
“BF គឺជាអ្វី?”
“ក៏មានន័យថា Baby’s father នោះអី!!!…”
ច្រើនឆ្នាំមកទៀត……
ពេលគេទាំងពីរនាក់ចាស់ៗ ហើយ
តាយាយទាំងពីរដើរកាន់ដៃគ្នា សម្លឹងមើលព្រះអាទិត្យអស្ដង្គត តាបាននិយាយទៅកាន់យាយថា
“យាយ !!!!…. តាគឺជា BF របស់យាយណា៎ !!!”
យាយដែលមានផ្ទៃមុខជ្រីវជ្រួញ ក៏សួរទៅតាទៀតថា
“តាអើយ BF គឺជាអ្វី ?”
ស្វាមីរបស់យាយ ញញឹមទាំងជ្រីវជ្រួញ ដៃរបស់តាក្ដោបដៃរបស់យាយជាប់ សម្លឹងទៅទិសខាងលិចដែលមានព្រះអាទិត្យកំពុងលិចចុះទៅជិតផុតទៅហើយនោះ ក៏បន្លឺសម្លេងឡើងថា
“ Be Forever ” to you Ah Oeth (ប្រភព៖Worm Jungle)