និស្ស័យពិតៗ ១៣០០០គីឡូម៉ែត្រក៏ព្រោះតែបងម្នាក់គត់!! ការស្រលាញ់ មួយដោយមិនគិតពី ទ្រព្យសម្បត្តិ និងចម្ងាយ!!
រឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូនេះធ្វើឱ្យមនុស្សជាច្រើនមានជំនឿលើស្នេហាកាន់តែច្រើនដោយមិនគិតពីទ្រព្យសម្បត្តិនិងចម្ងាយ។Bambang IINA Awan (អាយុ ២៨ ឆ្នាំІпďonesia) និងArzum Balli (អាយុ ២៦ ឆ្នាំជនជាតិអូទ្រីស) បានធ្វើឱ្យអ្នកលេងលើអនឡាញរំជួលចិត្តអំពីស្នេហារបស់ពួកគេ។
អ្នកទាំង ២ ស្គាល់គ្នាតាមរយៈកម្មវិធីច្រៀងនៅឆ្នាំ ២០១៦ ពួកគេទាំងពីរតែងតែជជែកគ្នាលេងជារឿយៗ។ ទោះបីចម្ងាយដល់ ១៣ ០០០ គីឡូម៉ែត្រប៉ុន្តែតែងតែទុកចិត្តគ្នា និងប្រាប់អំពីជីវិតប្រចាំថ្ងៃរបស់ពួកគេទៅវិញទៅមក។
នៅឆ្នាំ 2017 Awan មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលក្មេងស្រីស្រស់ស្អាតបានសារភាពស្នេហ៍ទៅគាត់។ ហើយនាងក៏បានឆ្លងកាត់ចម្ងាយ ១៣.០០០ គីឡូម៉ែត្រដើម្បីជួបគាត់។
នៅក្នុងកាជួបគ្នាលើកដំបូងនៅខាងក្រៅ ក្មេងស្រីអូទ្រីសបានសារភាពថានាងចង់រៀបការជាមួយ Awanដែលជាប្តីរបស់នាង។ ខណៈពេលដែលក្មេងស្រីបានសារភាពបុរសនេះគិតថានាងកំពុងនិយាយលេង។
ព្រោះរហូតមកដល់ពេលនេះគ្មានក្មេងស្រីណាចង់ស្រឡាញ់គាត់ទេ។ ដោយសារតែបុរសម្នាក់នេះគ្រាន់តែជាកម្មករក្រីក្រម្នាក់ប៉ុណ្ណោះរូបរាងរបស់គាត់គឺមិនសង្ហា។ប៉ុន្តែក្តីស្រឡាញ់និងការប្តេជ្ញាចិត្តរបស់ក្មេងស្រីមកពីប្រទេសឆ្ងាយ នៅទីបំផុតគាត់ក៏បានកោតសរសើរនាងដែលមានភាបក្លាហាន ហើយគាត់ក៏យល់ព្រម។
នៅថ្ងៃទី ១៨ ខែសីហាឆ្នាំ ២០១៨ ពិធីរៀបអាពាហ៍ពិពាហ៍បានកើតឡើង ដែល Arzum បានហោះទៅទីក្រុងហ្សាការតាដើម្បីរៀបចំពិធីមង្គលការជាមួយប្តីរបស់នាង។បន្ទាប់ពីរៀបការរួចប្តីប្រពន្ធនេះបានសម្រេចចិត្តហោះហើរត្រឡប់ទៅផ្ទះវិញដើម្បីរស់នៅជាមួយប្រពន្ធ។
Awanក៏រៀនភាសាហើយទទួលបានវិញ្ញាបនប័ត្រដើម្បីរស់នៅនិងធ្វើការនៅឯស្រុកកំណើតរបស់ប្រពន្ធគាត់។
ដំបូងនៅពេលរៀបការគូនេះបានជួបប្រទះនូវពាក្យចចាមអារាមជាច្រើនរបស់មនុស្សប៉ុន្តែពួកគេទាំងពីរមិនបានយកចិត្តទុកដាក់ចំពោះពាក្យចចាមអារាមនោះទេ។
សូម្បីតែឪពុកម្តាយរបស់គាត់ជំទាស់នឹងការរៀបការនេះ។ប៉ុន្តែទីបំផុតនៅពេលដែលគាត់បានឃើញក្តីស្រឡាញ់របស់Arzum BalliចំពោះBambang IINA Awanគាត់បានអោយពរដល់អ្នកទាំងពីរ។
ប្រភព៖ បរទេស
សរសេរដោយ៖ khmernews.me