ព្រឺក្បាលខ្ញាក បុរសម្នាក់បានថតជាប់ស្រមោលខ្មៅ ដែលគាត់អះអាងថាជាស្រមោលខ្មោចមនុស្សស្រីម្នាក់ ឃើញហើយព្រឺឆ្អឹងខ្នងគ្រប់គ្នា
បើនិយាយពីរឿងខ្មោចមានមនុស្សខ្លះជឿនិងមនុស្សខ្លះទៀតក៏មិនបានជឿនូវអបិយជំនឿនោះទេ។ ក៏ប៉ុន្តែការពិតនៅតែជាការពិត ហើយជំនឿអរូបីផ្សេងៗត្រូវបានបកស្រាយដោយអ្នកអរូបិយវិទ្យា ដែលពេលខ្លះកំពុងស្ដាប់ការបកស្រាយរបស់ពួកគេហើយគឺពិតជាព្រឺក្បាលខ្ញាកៗតែម្តង។
ជាក់ស្ដែង មានរឿងហេតុមួយ កើតមាននៅ ហាងស្រាបុរាណ The Griffin ទីក្រុង Wakefield មណ្ឌល Yorkshire ប្រទេសអង់គ្លេស ជាច្រើនឆ្នាំមកហើយ ។ ចំពោះអ្នកអរូបិយវិទ្យា Andrew Williamson បានឃ្លាំមើលមួយរយៈពេលវែង តែលោកពុំដែលបានឃើញនូវរឿងរ៉ាវសម្បូរបែបនៅទីនោះម្តងណាឡើយ រហូតដល់ពេលលោកឃើញស្រមោលខ្មៅ១ ក្នុងរូបថត ដែលលោកថតបានដោយផ្ទាល់ដៃ ។
លោកបានបញ្ជាក់ថា ស្រមោលខ្មៅដែលដើរកាត់ក្នុងរូបភាពនេះ មានរាងរៅស្រដៀងនឹងមនុស្សស្រីម្នាក់ ។ ប៉ុន្តែខណៈពេលលោកថតបានរូបនេះ ក្នុងហាងពុំមាននរណាម្នាក់ទេ ក្រៅពីរូបលោក ដូចនេះលោកអាចសន្មតថាគឺជាស្រមោលខ្មោចមនុស្សស្រី ។
គួររំលឹកថាបន្ទាប់ពីគាត់មានការបកស្រាយយ៉ាងដូច្នេះហើយ ម្ចាស់ហាងលោក Michael Briggs អាយុ ២៩ឆ្នាំ ក៏ធ្លាប់ប្រទះឃើញហេតុការណ៍ចម្លែកៗ ក្នុងកាមេរ៉ាសុវត្ថិភាព ក្រោយពេលហាងរបស់លោកបិទទ្វារនាពេលយប់អាធ្រាត ។ Michael ឲ្យដឹងថា មានពេលខ្លះកែវក្នុងហាងដែលព្យួរបានធ្លាក់…សេរី ដោយពុំមានមូលហេតុ ។
ពេលខ្លះដប កែវ នៅរាយប៉ាយពេញហាង ទោះបីជាខណៈពេលនោះពុំមានទទួលភ្ញៀវទេ ។
ដូចនេះសម្រាប់ការជឿឬមិនជឿទៅលើការបកស្រាយខាងលើនេះគឺអាស្រ័យទៅលើគំនិតផ្ទាល់ខ្លួនរបស់ប្រិយមិត្តអ្នកអានតែប៉ុណ្ណោះ ៕