ព្រឹក្បាលអស់ហើយ ស្លាក់ឆ្អឹងត្រី ខំយកកូនស្លាបព្រាទៅរុកឆ្កឹះ ស្រាប់តែជ្រុលដៃលេបទាំងស្លាបព្រាចូល ទីបំផុតកើតរឿងធំមួយ…

ចិន៖ ស្រ្តីជនជាតិចិនម្នាក់ ជាប់កូនស្លាបព្រាក្នុងពោះ ក្រោយបានលេបវាដោយចៃដន្យ អំឡុងពេលរុកឆ្កឹះឆ្អឹងត្រីដែលជាប់.ក បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ក្រុមគ្រូពេទ្យ។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Lili ។ ស្រ្តីរូបនេះ បានលេបកូនស្លាបព្រាអ៊ីណុក ដែលមានប្រវែងប្រមាណ ១៣សង់ទីម៉ែត្រ ចូលទៅក្នុងពោះ កាលពីថ្ងៃទី៥ មេសា ឆ្នាំ២០១៩ កន្លងទៅនេះ។

ចំពោះមូលហេតុរហូតឈានដល់ថ្នាក់ជួបរឿងស៊យធំបែបនេះ បើតាមការឲ្យដឹងពីស្រ្តីរងគ្រោះឈ្មោះ Lili ខាងលើ បាននិយាយថា នៅក្នុងថ្ងៃកើតហេតុនោះ ខ្លួនបានស្លាក់ឆ្អឹងត្រីជាប់.ក ហើយដោយសារតែភិតភ័យគិតអ្វីមិនចេញ ខ្លួនក៏បានយកកូនស្លាបព្រា ទៅរុកឆ្កឹះដើម្បីយកឆ្អឹងត្រីនោះចេញ។ ប៉ុន្តែសំណាងមិនល្អ ក៏ស្រាប់តែជ្រុលដៃរបូតកូនស្លាបព្រាលេបចូលទៅក្នុងពោះតែម្តង។

ស្រ្តីរងគ្រោះរូបនេះបន្តថា ភ្លាមៗនោះខ្លួនពុំមានអាការថាឈឺចាប់អ្វីនោះទេ និងបានលាក់បាំងរឿងនេះទុក។ លុះរយៈពេលពីរបីថ្ងៃក្រោយមក ខ្លួនក៏ស្រាប់តែមានអារម្មណ៍ថា ធ្វើទុក្ខឈឺចុកចាប់ក្នុងពោះ (ឬក្រពះ) យ៉ាងខ្លាំង រហូតនៅទីបំផុតខ្លួនក៏បានសម្រេចចិត្តទៅមន្ទីរពេទ្យ Shenzhen Nanshan Hospital ដើម្បីជួបគ្រូពេទ្យ និងធ្វើការពិនិត្យមើលតែម្តង។

តាមរយៈពេលរូបភាព ក្រោយការថតដោយកាំរស្មីអ៊ិច (X-ray) គឺពិតជាបានបង្ហាញយ៉ាងច្បាស់ ដែលកូនស្លាបព្រាអ៊ីណុកតូចនោះ បានជាប់គាំងនៅក្នុងផ្នែកនៃពោះវៀនតូចរបស់ស្រ្តីរងគ្រោះ (Duodenum ពោះវៀនតូចមួយផ្នែក ដែលតចេញមកពីក្រពះ)។

ភ្លាមៗក្រោយការពិនិត្យ ក្រុមគ្រូពេទ្យក៏បានសម្រេចចិត្តប្រើប្រាស់ឧបករណ៍អង់ដូស្កុប (Endoscopy) ដើម្បីធ្វើការថតឆ្លុះពិនិត្យសរីរាង្គខាងក្នុងតាមរយៈមាត់ និងបានប្រើប្រាស់ឧបករណ៍ជំនួយផ្សេងទៀត ដើម្បីចាប់ទាញយកកូនស្លាបព្រានោះចេញមកវិញ យ៉ាងប្រុងប្រយ័ត្ន ដោយជោគជ័យផងដែរ។


វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យខាងលើនេះ ឈ្មោះ Sun Tingji បាននិយាយថា ពួកគេបានចំណាយពេលជាង១០នាទីប៉ុណ្ណោះ ក្នុងប្រតិបត្តិការមួយនេះ។ ខណៈដែលវេជ្ជបណ្ឌិតផ្សេងទៀតឈ្មោះ Cheng Chunsheng ក៏បានលើកឡើងដែរថា ការប៉ះពាល់ពីលោហៈធាតុមួយនេះ (ស្លាបព្រា) បានបណ្តាលឲ្យមានការហើម និងសំណឹក (ឬស្នាម ដាច់) ទៅដល់ពោះវៀនរបស់អ្នកជំងឺ។

បើទោះបីជាយ៉ាងណាក្តី នេះអាចចាត់ទុកបានថា ជារឿងដ៏សំណាងមួយហើយ ដែលស្រ្តីរងគ្រោះខាងលើនេះ បានមកមន្ទីរពេទ្យទាន់ពេលវេលា បើមិនដូច្នោះទេស្ថានភាពជំងឺនឹងកាន់តែធ្ងន់ធ្ងរជាងនេះជាមិនខាន៕

ទស្សនាវីដេអូខាងក្រោម៖


khmerload

Leave a Reply

Your email address will not be published. Required fields are marked *