ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ទោះប្តីពិការ ក៏អូនតស៊ូនៅមើលថែរក្សាបងអស់ ៤ឆ្នាំ ហើយនៅទីបំផុតក៏ស្រក់ទឹកភ្នែករំភើបដូចភ្លៀងរលឹម…

ចិន៖ បើទោះបីជាប្រពន្ធម្នាក់នេះដឹងថា ប្តីនាងគ្មានថ្ងៃដែលអាចដើរបានម្តងទៀតក៏ដោយ ក៏នាងនៅតែមិនបោះបង់ចោលប្តីនាង និងមើលថែរក្សាប្តីនាង ហើយថែមទាំងបានសម្រេចបំណងប្រាថ្នាថតរូបរៀបការជាមួយគ្នាទៀត។

រឿងរ៉ាវស្នេហាដ៏មហិមានេះ គួរតែនិយាយត្រលប់ទៅឆ្នាំ២០០៧ ដែលប្រពន្ធម្នាក់នេះមាននាមត្រកូល Zhang បានស្រលាញ់គ្នាជាមួយនឹងប្តីនាង។ ប្តីនាងគឺជាកម្មករសំណង់ម្នាក់ ដូច្នេះលោករមែងត្រូវធ្វើការឆ្ងាយពីផ្ទះជាញឹកញាប់។ បើទោះបីជាពួកគេពុំសូវបានជួបគ្នាក៏ពិតមែន តែពួកគេនៅតែស្រលាញ់គ្នា និងរក្សាទំនាក់ទំនងស្នេហានេះតាមរយៈការតេទូរស័ព្ទ និងផ្ញើសារដាក់គ្នាជាហូហែជាប្រចាំ។

នៅឆ្នាំ២០១០ ពួកគេក៏បានរៀបការជាមួយគ្នា ប៉ុន្តែព្រោះតែមិនមានលុយគ្រប់គ្រាន់ ពួកគេមិនបានរៀបចំពិធីមង្គលការធំដុំ និងថតរូបរៀបការនោះទេ ពោលគឺគ្រាន់តែសែនធម្មតាៗតែប៉ុណ្ណោះ។ ដូច្នេះ ពួកគេបានប្តេជ្ញាចិត្តថា នឹងខិតខំធ្វើការដើម្បីសន្សំលុយរៀបចំពិធីមង្គលការឱ្យបានធុំដុំ ថតរូបអាពាហ៍ពិពាហ៍ និងគម្រោងសម្រាប់ថ្ងៃអនាគតនានាជាដើម។

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្តីនាងតែងតែខិតខំធ្វើការ ដើម្បីរកលុយទិញផ្ទះ និងសម្រេចបំណងប្រាថ្នាទាំងនេះ។ ដូច្នេះប្តីនាងបានចំណាយប្រាក់ជាង ២០០,០០០យ័ន (ជិត ៣ម៉ឺនដុល្លារ) ដើម្បីទិញផ្ទះតូចមួយ ហើយគ្រោងនឹងចំណាយប្រាក់សន្សំដែលនៅសេសសល់ប្រមាណ ៥០,០០០យ័ន (ជិត ៧៥០០ដុល្លារ) សម្រាប់រៀបការ។ ប៉ុន្តែជាអកុសល ប្តីនាងត្រូវបានឆកខ្សែភ្លើង មុនថ្ងៃរៀបចំពិធីមង្គលការ ហើយក៏ពិការភ្លាមៗយកតែម្តង។

ចាប់តាំងពីពេលនោះមក ប្តីរបស់អ្នកនាង Zhang បានក្លាយទៅជាមនុស្សរុក្ខជាតិ មិនអាចនិយាយ មិនអាចធ្វើចលនាបាននោះទេ។ គ្រូពេទ្យបានប្រាប់អ្នកនាង Zhang ថាគ្មានសង្ឃឹមនឹងព្យាបាលបាននោះទេ នៅពេលអ្នកនាងបានសួរគ្រូពេទ្យថាមានវិធីណាមួយដើម្បីព្យាបាលប្តីនាងឬអត់។

ដោយមិនបោះបង់ចោលក្តីសង្ឃឹមនេះ អ្នកនាង Zhang បានយកប្តីនាងត្រលប់មកផ្ទះដើម្បីមើលថែរក្សាប្តីនាង ២៤ម៉ោងលើ ២៤ម៉ោង។ នាងរមែងម៉ាស្សារាងកាយឱ្យប្តីនាងជាច្រើនដង ដើម្បីជំរុញសាច់ដុំប្តីនាង ហើយថែមទាំងបញ្ចុកបាយគាត់ផងដែរ។ ពិតប្រាកដណាស់ថា មានការលំបាកសម្រាប់នាង ប៉ុន្តែអ្នកនាង Zhang នៅតែមិនបានបោះបង់ចោលប្តីនាងនោះទេ។

ដូច្នេះ នាងតែងតែធ្វើកិច្ចការតាមទម្លាប់ជាប្រចាំថ្ងៃអស់រយៈពេល ៤ឆ្នាំ ហើយថែមទាំងបានខ្ចីលុយមិត្តភក្កិ បងប្អូន និងសមាជិកក្រុមគ្រួសារផ្សេងៗទៀតដើម្បីបង់ថ្លៃថ្នាំព្យាបាលប្តីនាងទៀត។
ដោយឃើញស្ថានភាពប្តីនាងកាន់តែល្អប្រសើរឡើងហើយ ដូច្នេះអ្នកនាង Zhang ក៏បានសម្រេចចិត្តថា សម្រេចបំណងប្រាថ្នា ដោយរៀបចំពិធីមង្គលការ និងថតរូបរៀបការជុំគ្នា ដោយសង្ឃឹមថា ការធ្វើបែបនេះនឹងជំរុញក៏ដូចជាជួយប្តីនាងឱ្យមានសុខភាពល្អវិញ។

ខាងក្រោមនេះគឺជារូបរៀបការមួយចំនួនរបស់ប្តីប្រពន្ធស្មោះស័្មគ្រមួយគូនេះ។

បន្ថែមពីនេះទៀត ប្តីប្រពន្ធមួយគូនេះគ្រោងនឹងរៀបការជាមួយគ្នានៅចុងខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងស្រុកកំណើតរបស់ពួកគេ ហើយអ្នកនាង Zhang ជឿជាក់យ៉ាងមុតមាំថា នៅថ្ងៃណាមួយប្តីរបស់នាងនឹងជាសះស្បាយអាចឈរបានដោយខ្លួនឯង។

ដូច្នេះ យើងសង្ឃឹមថា ស្វាមីរបស់អ្នកនាង Zhang នឹងជាសះស្បាយក្នុងពេលឆាប់ៗ ហើយពួកគេអាចនឹងសម្រេចបានក្តីសុបិនរបស់ពួកគេ រួមទាំងដំណើរកម្សាន្តទៅក្រេបទឹកឃ្មុំផងដែរ៕
ប្រភព khmerload

Leave a Reply

Your email address will not be published. Required fields are marked *

shares