ខ្លោចចិត្តណាស់ ទារកតូចមួយ ត្រូវបានគេបោះបង់ចោលនៅតាមផ្លូវ ជាមួយសេចក្តីក្នុងសំប្រុសគួរឲ្យខ្លោចផ្សាថា…

បរទេស៖ ភាពក្រីក្រមិនមែនមាននៅតែប្រទេសខ្មែរយើងទេ ប៉ុន្តែនៅប្រទេសហ្វីលីពីនក៏ដូច្នេះដែរ ហើយបញ្ហានេះ កំពុងតែធ្ងន់ធ្ងរឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងបណ្តាលឲ្យ មនុស្សគ្មានផ្ទះសម្បែង រាប់ពាន់នាក់ ស្លាប់នៅតាមដងផ្លូវយ៉ាងអាណោចអាធ័ម។ អ្វីដែលគួរឲ្យតក់ស្លត់ជាងនេះទៅទៀតនោះ កុមារតូចៗ និងទារក ត្រូវបានទុកចោល ឬបោះបង់ចោល ដោយសារតែឪពុកម្តាយរបស់ពួកគេ គ្មានលទ្ធភាពក្នុងការចិញ្ចឹមបីបាច់ថែរក្សា។

អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការខឹងសម្បារ បន្ទាប់ទារកតូចត្រូវបានគេចោះបង់ចោលក្នុងខេត្ត Aklan។ បើយោងតាមការផ្សាយរបស់វិទ្យុ Barangay 92.9 Super Radyo Kalibo បានឲ្យដឹងថាទារកប្រុសតូចនេះ ត្រូវបានប្រទះឃើញ ដោយអ្នកដំណើរ នៅក្បែររថយន្ត លើផ្លូវ New Washington ខេត្ត Aklan។

ក្រៅពីទារកតូបនេះ អ្នកដំណើរម្នាក់នោះ ក៏បានប្រទះឃើញសំបុត្រមួយនៅក្បែរទារកនេះ ដែលបាននិយាយរៀបរាប់ថា “ក្មេងតូចនេះ មានឈ្មោះហៅក្រៅថា ក្មេងគួរឲ្យស្រឡាញ់ ដោយឈ្មោះពិតពុំទាន់បានដាក់ឲ្យនៅឡើយទេ”។ សំបុត្រនេះ ត្រូវបានគេជឿថាសសេរដោយម្តាយទារកនេះ នាងបានបន្តទៀតថា “នាងជាម្តាយគ្មានលិទ្ធភាព ក្នុងការចិញ្ចឹមបីបាច់ថៃរក្សាកូននេះទេ ហើយនាងសង្ឃឹមថាអ្នក ដែលប្រទះឃើញក្មេងនេះ នឹងទទួលយកក្មេងដ៏ឲ្យស្រឡាញ់នេះចិញ្ចឹមថែរក្សាដូចកូនបង្កើតរបស់ខ្លួន”។ ជុំវិញអារម្មណ៍របស់អ្នកម្តាយរូបនេះ នាងបានបញ្ជាក់ក្នុងសំបុត្រថា នាងពិតជាស្រឡាញ់កូននេះណាស់។

អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកដែលគ្មានលិទ្ធភាពមានផ្ទៃពោះតាមធម្មជាតិ បានគេខឹងសម្បារជាខ្លាំងជាមួយទង្វើររបស់អ្នកម្តាយរូបនេះ ពួកគេបានលើកឡើងថា “អ្នកម្តាយរូបនេះមិនគួរមានកូនម្តងទៀត”៕ អត្ថបទ៖ Khmer5 News

Leave a Reply

Your email address will not be published. Required fields are marked *

shares