ព្រឺក្បាលណាស់ សារដាស់តឿន ចំពោះឪពុកម្តាយដែលទិញឡានជ័រ ឱ្យកូនលេង ប្រយ័ត្នដូចករណីមួយនេះ

សម្រាប់ឪពុកម្តាយ ដែលមានកូនតូច ចូលចិត្តលេង ឧបករណ៍ក្មេងលេង ឡានជ័រ វាអាចបង្កភាពគ្រោះថ្នាក់ជាយថាហេតុបាន ដូចករណីមួយនេះដែល ដែលដែកកង់របស់ឡានជ័របានជង់នឹងជើងរបស់ក្មេងតូច ធ្លុះតាំងពីបាតជើង ដល់ខ្នងជើង។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ តាមរយៈហ្វេសប៊ុក ឈ្មោះ Tanawat Kongtham បានបង្ហោះសារ ដាស់តឿនដល់ឪពុកម្តាយគ្រប់រូប អំពីឡានជ័រ របស់របរលេងសម្រាប់កូនក្មេង អាចបង្កភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ក្មេងៗបាន ដោយគាត់បានសរសេរថា៖


‌«ឪពុកម្តាយបាន ទិញឡានផ្លាស្ទិកឲ្យកូនគាត់ ដែលមានអាយុ ៦ឆ្នាំលេង។ ពេលដែលលេង កូនគាត់បាន យកជើងឡើងជាន់លើឡានតាមរបៀប ក្មេងរពឹសលេង ប៉ុន្តែចៃដន្យអីឡានជ័រក៏ក្រឡាប់ ហើយខ្ទាត់កង់ម្ខាងចេញ ដោយបន្សល់ កង់ម្ខាងទៀត ដែលមានដែកវែង។ ដោយហេតុតែក្មេងមិនទាន់មានការ ដឹងពីការប្រុងប្រយ័ត្ន គេក៏បានក្រឡាច់ជើងទៅជាន់នឹងដែកនោះ ធ្លុះតាំងពីបាតជើង ធ្លាយដល់ខ្នងជើង។ ភ្លាមៗនោះ គេក៏ត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យជាន្ទាន់»។


នាព្រឹកនោះលោកវេជ្ជបណ្ឌិត Thanawat Kongtham ប្រចាំមន្ទីរពេទ្យ Pai ក្នុងខេត្ត Mae Hong Son បានព្យាបាលក្មេងនេះដោយប្រើថ្នាំសន្លប់ ព្រោះដែកនោះវាបានសៀតទៅជាប់នឹងឆ្អឹង វានឹងមាន ការឈឺចាប់ខ្លាំង នៅពេលដក វាចេញ។ គាត់ក៏បានផ្ញើសារដាស់តឿនមួយទៅកាន់ឪពុកម្តាយគ្រប់រូប ប្រសិនជាជួបរឿងបែបនេះ សូមកុំព្យាយាមទាញវាចេញដោយខ្លួនឯង សូមប្រញាប់ទៅជួបគ្រូពេទ្យ គឺជាជម្រើស ដ៏ល្អបំផុត៕
ប្រភព សករាជ

Leave a Reply

Your email address will not be published. Required fields are marked *