បាញ់គ្នាស្តែងៗ!! ទិដ្ឋភាពប្រយុទ្ធគ្នារវាងចោរសមុទ្រ Vs ជាមួយក្រុមសន្តិសុខឯកជនការពារនាវា!! (មានវីដេអូ)

បរទេស៖ យោងតាមប្រភពព័ត៌មានពីវែបសាយ Liveleak បានបង្ហោះវីដេអូមួយ ដ៏កក្រើកអំពីសកម្មភាពវាយប្រយុទ្ធកម្របានឃើញ រវាងចោរសមុទ្រសូម៉ាលី ដ៏ល្បីល្បាញ ជាមួយនិងក្រុមសន្តិសុខឯកជនការពារនាវា។ គួរបញ្ជាក់ថាដែរថា ក្រុមចោរសមុទ្រសូម៉ាលី គឺជាក្រុមចោរសមទ្រដ៏ល្បីឈ្មោះមួយ ខាងប្លន់នាវាតាមដែនសមុទ្រ កាលពីចុងឆ្នាំមុខ និងដើមឆ្នាំថ្មីនេះ ២០១៧ ចោរសមុទ្រសូម៉ាលីធ្លាប់ចាប់ខ្លួនពលរដ្ឋខ្មែរជាច្រើននាក់ផងដែរ ប៉ុន្តែក្រោយមក ដោយគ្មានលុយ ក៏ត្រូវបានដោះលែងមកផ្ទះវិញ។

តាមរយៈវីដេអូ គេឃើញអូប័រជាច្រើនគ្រឿង បានធ្វើដំណើរចេញពីគ្រប់ទិស សំដៅមករក នាវាដ៏ធំមួយលើផ្ទៃទឹកសមុទ្រ បន្តិចក្រោយមកស្នូរកាំភ្លើងបាញ់រះចេញពីនារាដ៏ធំ ទៅលើក្រុមចោរទាំងនេះ រហូតដល់មានអូប័រខ្លះបានធ្វើដំណើរត្រលប់ក្រោយវិញ។ ទោះជាយ៉ាងណាក្តី ហេតុការណ៍មួយនេះ ពុំត្រូវបានប្រភពព័ត៌មានខាងលើបញ្ជាក់ឲ្យដឹងពីទីតាំង និងកាលបរិច្ឆេទនោះទេ៕ អត្ថបទ៖ Khmer5 News

សូមទស្សនាវីដេអូខាងក្រោមនេះ បង្ហាញពីឆាកប្រយុទ្ធរវាងចោរសមុទ្រសូម៉ាលី Vs ជាមួយក្រុមសន្តិសុខឯកជន៖

Leave a Reply

Your email address will not be published. Required fields are marked *

shares