ក្រពើដ៏ធំមួយក្បាលចេញវារតាមផ្លូវទាំងកណ្ដាលថ្ងៃ ឃើញហើយញាក់សាច់ម៉ង…(មានវិដេអូ)

បរទេស៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពវិដេអូបរទេសមួយ កំពុងតែផ្ទុះការចាប់អារម្មណ៏ខ្លាំង ដោយមានក្រពើមួយក្បាលដើរពេញផ្លូវបង្កការភ្ញាក់ផ្អើលខ្លាំង ដោយហេតុការណ៏នេះបានកើតឡើងនៅឯទីប្រជុំជនមួយក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមរិកត្រូវគេប្រះឃើញ

វារឆ្លងកាត់ផ្លូវទាំងកណ្ដាលថ្ងៃ។ យ៉ាងណាមិញនាង Francis E. Scott-Marr ខណៈពេលដែលនាងកំពុងបើករថយន្ដទៅលេងផ្ទះមិត្តភក្ដិរបស់នាង។ ហើយក្រពើនោះ បានវារនៅលើផ្លូវកាច់ជ្រុងមួយ រវាងមហាវិថី MLK និងផ្លូវ Williams។ បន្ទាប់ពីឃើញដូច្នេះ នាងក៏បានស្រែកយ៉ាងខ្លាំងថា៖

ព្រះជាម្ចាស់អើយ! សូមមេត្តាផង…វាធំណាស់…វាកំពុងសំដៅមករកខ្ញុំហើយ។ នាង Scott Marr បានឲ្យដឹងដែរថា៖ នៅពេលដែលក្រពើនោះបានវារមកកាន់តែជិតខ្ញុំ ហើយមិនដឹងយ៉ាង

ម៉េច វាក៏ស្រាប់តែបកក្បាលទៅទិសដៅផ្សេងវិញ ទាំងដែលខ្ញុំមិនបានប្រើរបស់អ្វីដេញវាសោះ តែយ៉ាងណាមិញប្រហែលមកពីខ្ញុំស្រែកក៏ថាបានដែរ៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

we kh

Leave a Reply

Your email address will not be published. Required fields are marked *

shares