កូនខ្មែរមិនអន់ទេ លោកពូម្នាក់ បានផលិតឡានកែច្នៃឆ្នាំ​២០២០ ដោយបានយកធុងសាំងមកធ្វើផ្ទាល់តែម្តង បើនិយាយពីតម្លៃវិញដឹងតែកប់ហើយ…

ហ្វេសប៊ុក ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយកាល​ពី​ពេល​ថ្មីៗ​នេះ​ លោកពូម្នាក់រស់​នៅ​ខេត្ត​កំពង់ចាម​បាន​ធ្វើ​ឲ្យ​មហាជន​មានកោតសរសើរ​ជាខ្លាំង​ បន្ទាប់​ពី​គាត់​បាន​ប្រេីប្រាស់​សមត្ថភាព​របស់​ខ្លួនធ្វេីការ​កែច្នៃ​ឡានមួយគ្រឿងយ៉ាងស្រស់ស្អាតដោយប្រេីប្រាស់​ត្រឹម​តែ​ធុងសាំង​ រួមជាមួយ​នឹង​ឧបករណ៍ផ្សេងៗទៀតមក​ផលិត​តែ​ប៉ុណ្ណោះ​។ជាក់ស្តែង បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​មួយដែលមានឈ្មោះ​ថា «ពូហ៊ុន​ រៀនថត»​ បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «ឡានកែច្នៃឆ្នាំ2020​



នេះគឺផលិតដោយលោកពូនៅខេត្តកំពង់ចាម យើងនេះឯង។ ដោយបានយកធុងសាំង ម៉ាសុីនម៉ូតូនិងឧបករណ៍ផ្សេងទៀតមកធ្វេីការផលិត»។យ៉ាងណាមិញ បន្ទាប់ពី​បាន​ឃេីញ​នូវ​រូប​រាង​ឡានមួយគ្រឿងនេះ​ ក៏មាន​ប្រិយមិត្ត​ម្នាក់​បានស្នេីសុំអោយលោកពូបង្កេីត​ខ្សែ​ក្រវ៉ាត់​ផង​ ដេីម្បី​ចូលរួម​ទាំងអស់គ្នាក្នុងការគោរព​ច្បាប់​ចរាចរណ៍​ ។ ចំពោះ​តម្លៃ​នៃការ​កែច្នៃ​បង្កេីតឡានមួយគ្រឿងនេះនៅមិនទាន់មានការ​បញ្ជាក់​ឲ្យ​ដឹង​នៅឡេីយនោះទេ។ប្រភព៖ ហ្វេសប៊ុក

Leave a Reply

Your email address will not be published. Required fields are marked *

shares