វាសនាមនុស្សមើលមិនឃើញទេ កសិករពីនាក់ជីកបានមើមយិនស៊ិនយក្សនៅក្នុងព្រៃលក់ក្នុងតម្លៃថោក ក្រោយដឹងតម្លៃពិតយំលែងចេញ….
ចិន ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងក្រោយនៅក្នុងទីក្រុងតូចមួយក្នុងខេត្តស៊ីឈួនមានការរំជើបរំជួលនៃកសិករពីរនាក់ ដែលបានចូលទៅក្នុងព្រៃហើយជីកបានយិនស៊ិនយក្សដែលមានទម្ងន់ជាង 100 គីឡូក្រាម។ យិស៊ិននេះមានរូបរាងមិនធម្មតាមានលក្ខណៈដូចគ្នាទៅនឹងមនុស្ស។ជាក់ស្តែង កសិករពីរនាក់នៅស៊ីឈួនធ្វើការនៅអណ្តូងរ៉ែ Pueraria mirifica បានជីកបានយិនស៊ិនដោយចៃដន្យដែលមានទម្ងន់ 113 គីឡូក្រាមខណៈពេលកំពុងធ្វើដំណើរទៅព្រៃ។ យិនស៊ិននេះមើលទៅដូចជាមនុស្សដែលកំពុងរត់ជាមួយសាច់ដុំមាំមួន។ អ្នកភូមិដែលមានចំណាប់អារម្មណ៍បន្ទាប់ពីបានឃើញយិនស៊ិនយក្សនេះបានដាក់ឈ្មោះថា “Dancing beautiful woman” ។កសិករពីរនាក់ដំបូងមានបំណងបែងចែកវាទៅជា 2 ផ្នែកហើយ
ផ្នែកមួយសម្រាប់ត្រៀមរៀបចំឱសថហើយចំណែកដែលនៅសល់នឹងត្រូវផ្តល់ទៅសាច់ញាតិរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយកេរ្តិ៍ឈ្មោះនៃ “Dancing beautiful woman” បានរីកសាយយ៉ាងឆាប់រហ័សហើយមានបុរសម្នាក់មកពីក្វាងដុងបានឲ្យថ្ងៃយិនស៊ិននេះប្រហែល 770 ដុល្លារ។ដោយឡែក ភ្លាមៗនោះ កសិករទាំងពីរបានលក់ឱ្យនូវបរិមាណដ៏ធំមួយ ពួកគេបានប្រញាប់ប្រញាល់លក់វាដោយមិនគិតច្រើន។បន្ទាប់ពីទិញ Pueraria mirifica ដោយជោគជ័យរួចបុរសម្នាក់មកពីក្វាងដុង-
បានលក់វាឡើងវិញសម្រាប់ឈ្មួញដែលមានតម្លៃប្រហែល 7000 ដុល្លារដែលមានន័យថា 9 ដងបើប្រៀបធៀបទៅនឹងតម្លៃដែលទិញពីកសិករពីរនាក់។ទោះយ៉ាងណារឿងនេះមិនបានបញ្ចប់ទេ។ មានបុរសអ្នកមានម្នាក់ដែលចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយិនស៊ិននេះគាត់សុខចិត្ដចំណាយច្រើនជាង 300.000 ដុល្លារដើម្បីយកវាពីអ្នកជំនួញខាងលើ។យ៉ាងណាមិញ បន្ទាប់ពីបានស្តាប់ព័ត៌មាននេះកសិករទាំងពីរនាក់បានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេមិនបានរំពឹងថាយិនស៊ិននេះអាចមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចនេះទេ។
ប្រភព៖ហ្វេសប៊ុក