ព្រឺក្បាលខ្ញាក អង្គុយធ្វើការម្នាក់ឯងដល់យប់ជ្រៅ ស្រាប់តែមានព្រលឹងខ្មោចមកលងបន្លាច ត្រូវបានកាមេរ៉ាសុវត្ថិភាពថតបានស្តែងៗ (វីដេអូ)

បរទេស៖ថ្មីៗនេះ មានវីដេអូ ដ៏ព្រឺព្រួចមួយ ត្រូវបានគេចែកចាយតៗគ្នាលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់មានទំព័រហ្វេសប៊ុកមួយឈ្មោះ «Wujud Paranormal Team» បានបង្ហោះវីដេអូនេះឡើង។ តាមរយៈវីដេអូនេះ បានបង្ហាញសកម្មភាពដ៏ព្រឺព្រួច ដែលគេជឿថា ធ្វើឡើងដោយព្រលឹង។

មុនពេលកើតហេតុ គេឃើញនារីម្នាក់អង្គុយធ្វើការក្នុងការិយាល័យតែម្នាក់ឯងដល់យប់ជ្រៅ ខណៈមិត្តរួមការងារបានចាកចេញអស់។ តាមរយៈវីដេអូបានបង្ហាញពីភាពស្ងប់ស្ងាត់ក្នុងការិយាល័យនោះ ស្រាប់តែរំពេចក្រោយមក កៅអីដែលនៅពីក្រោយនារីម្នាក់នោះ ចាប់មានចលនាដោយខ្លួនឯង បង្ករជាសម្លេង ផ្តល់ចំណាប់អារម្មណ៍ដល់នារីម្នាក់នោះ នាងក៏បានក្រឡេកមើលទៅកៅអីនោះ ប៉ុន្តែនាងមិនបានឃើញអ្វីប្រែប្រួលនោះទេ នាងក៏ត្រលប់ទៅធ្វើការវិញធម្មតា។ សកម្មភាពនេះនៅតែបន្តរំខាន នាងរហូតដល់ នាងទ្រាំលែងបាន ក៏ចាកចេញពីការិយាល័យនោះទៅ។

គួរបញ្ជាក់ផងដែរ ប្រភពពីទំព័រហ្វេសប៊ុកខាងលើ មិនបានឲ្យដឹងពីទីតាំងកើតហេតុនោះទេ៕ ប្រភព៖ Khmer5

តោះតាមដាកដោយផ្ទាល់អំពីសកម្មភាពព្រលឹងខ្មោចលង តាមរយៈវីដេអូខាងក្រោមនេះ៖

Leave a Reply

Your email address will not be published. Required fields are marked *

shares