ប្លែកៗប្លែកណាស់! នារីម្នាក់ខូចចិត្តខឹងសង្សារចាស់បោកប្រាស់ចិត្ត ស្រាប់តែបែកគំនិតសងសឹក ដោយ

ចិន៖ ហេតុការណ៏ដ៏ភ្ញាក់ផ្អើលនិងចម្លែកមួយ ដោយនារីជាសង្សារបានទិញខ្ទឹមបារាំងចំនួនមួយតោន ទៅដល់មុខផ្ទះរបស់អតីតមិត្តប្រុសផ្ទាល់តែម្ដង និងមានភ្ជាប់សំបុត្រមួយសរសេរថា «ខ្ញុំបានយំសោកស្ដាយអស់រយៈពេល៣ថ្ងៃ ឥឡូវនេះដល់វេនរបស់លោកម្ដងហើយ»។

ទន្ទឹមនឹងនេះក៏មានសំបុត្រមួយសរសេរដែរថា «មិនចាំបាច់ទំនាក់ទំនងទៅកាន់អ្នកទទួលទេ គ្រាន់តែទម្លាក់ខ្ទឹមបារាំងនៅពីមុខផ្ទះទៅបានហើយ»។ បន្ទាប់ពីចំណាយអស់រយៈពេលយូរគួរសមក្នុងការទំនាក់ទំនងទៅកាន់អ្នកទទួល អ្នកដឹកជញ្ជូនក៏សម្រេចចិត្តធ្វើតាម

សម្ដីដែលសរសេរក្នុងសំបុត្រនោះ។ អ្នកនាង ចាវ បាននិយាយប្រាប់ប្រភពសារព័ត៌ក្នុងស្រុកមួយថា៖ ខ្ញុំកុម៉្មង់ទិញខ្ទឹមបារាំងចំនួនមួយតោន ក្នុងគោលបំណងចង់ឲ្យអតីតមិត្តប្រុសយំស្រែកខ្លាំងៗដូចដែលខ្ញុំធ្លាប់បានយំអីចឹងដែរ។ ខ្ញុំបានឮមិត្តភក្ដិរបស់ខ្ញុំនិយាយថា គាត់មិនបានយំឡើយ បន្ទាប់ពីបែកបាក់ជាមួយខ្ញុំ។ ដូច្នេះ ខ្ញុំចង់ឲ្យគាត់ស្គាល់ពីរសជាតិទឹកភ្នែកម្ដង។
អ្នកនាង ចាវ

ដោយឡែគអតីតមិត្តប្រុសរបស់អ្នកនាង ចាវ បានចេញមុខបកស្រាយថា អ្នកនាង ចាវ មានអាកប្បកិរិយាហួសកម្រិតខ្លាំងពេក។ ហើយនេះជាមួយមូលហេតុដែលសម្រេចចិត្តចែកផ្លូវគ្នា។

យ៉ាងណាមិញ ជុំវិញរឿងរ៉ាវខាងលើនេះ គេមិនដឹងច្បាស់ឡើយថា អតីតមិត្តប្រុសរបស់អ្នកនាង ចាវ បានយំឬយ៉ាងណាឡើយ នៅពេលទទួលបានខ្ទឹមបារាំងមួយតោនបែបនេះ៕
ប្រភព we kh

Leave a Reply

Your email address will not be published. Required fields are marked *

shares