រំជួលចិត្ត! ចេះតែឆ្ងល់ថាហេតុអ្វីសុខ.ខ នេះនៅអង្គុយចាំតាម​ដង​ផ្លូវរហូត ស្រាប់តែដឹងការពិតរំភើបស្ទើរស្រក់ទឹកភ្នែក (មានវីដេអូ)

បរទេស៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបជាខ្លាំងក្រោយ សុខខមួយ​ក្បាល​ក្នុង​ប្រទេស​ថៃ បាន​រង់ចាំ​ម្ចាស់​របស់​វា​នៅ​តាម​ដង​ផ្លូវ ខណៈ​វា​ត្រូវ​បាន​វង្វេង និង ​មិន​ខ្ចី​ដើរ​ទៅ​ណា អស់​រយៈពេល ៤ ឆ្នាំ ។រឿង​រ៉ាវ​របស់​សត្វ​សុនខ​មួយ​ក្បាល​នេះ ត្រូវ​បាន​ចែកចាយ​ដោយ​អ្នក​លេង​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​ថៃ​ម្នាក់​ឈ្មោះ Anuchit Uncharoen ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ។ លោក​បាន​ប្រទះ​ឃើញ​សុខខនេះ​នៅ​ដើរ​តែលតោល​ជុំវិញ​ផ្លូវ​ថ្នល់ ដែល​មើល​ទៅ​វា​ហាក់​ដូច​ជា​ត្រូវ​បាន​គេ​បោះបង់​ចោល មុន​ពេល​ស្ត្រី​ម្នាក់​មក​ជួយ​យក​ចំណី​ឲ្យ​វា​ស៊ី ។ជាក់ស្តែង ក្រោយ​សាកសួរ​ជុំវិញ​ហ្នឹង ពួកគេ​បាន​រក​ឃើញ​ថា សុខខនេះ​គឺ​តាម​ពិត​ទៅ​បាន​រង់ចាំ​នៅ​លើ​ផ្លូវ​ថ្នល់​ដដែល​នេះ អស់​ពេល​ដល់​ទៅ ៤ ឆ្នាំ​មក​ហើយ ។បើ​តាម​អ្នក​ឲ្យ​ចំណី​វា លោក​ស្រី Pinnuchawat បាន​ប្រាប់​ថា


នាង​បាន​ព្យាយាម​នាំ​យក​សុខខដែល​ដាក់​ឈ្មោះ​ឲ្យ​ថា Leo នេះ​ទៅ​ផ្ទះ​របស់​នាង​ដែរ ព្រោះ​ឃើញ​វា​ស្គម​សល់​តែ​ឆ្អឹង និង​អង្គែរ​ស៊ី​ផង ប៉ុន្តែ Leo វា​បាន​គេច​ចេញ​ពី​ផ្ទះ​របស់​នាង ហើយ​ត្រឡប់​មក​អង្គុយ​លើ​ផ្លូវ​ដដែល ។ ដោយ​វា​មិន​ព្រម​មក​ផ្ទះ​នាង លោក​ស្រី Pinnuchawat គ្មាន​ជម្រើស គឺ​នៅ​តែ​យក​ចំណី​ឲ្យ​វា​ស៊ី​នៅ​កន្លែង​ដដែល ហើយ​នៅ​ថ្ងៃ​ណា​ដែល​នាង​រវល់ សមាជិក​គ្រួសារ​នាង​ក៏​យក​ចំណី​ឲ្យ​វា​ជំនួស​នាង ។ដោយឡែក ក្រោយ​ឃើញ​ទង្វើ​របស់ Leo ស្មោះស្ម័គ្រ​នឹង​ម្ចាស់​បែប​នេះ


មហាជន​អ្នក​លេង​បណ្ដាញ​សង្គម​បាន​នាំ​គ្នា​ចែកចាយ​រឿង​រ៉ាវ​របស់​វា ដើម្បី​ឲ្យ​ម្ចាស់​វា​អាច​ឃើញ និង​បាន​ជួបជុំ​គ្នា​វិញ ។ ជា​សំណាង​ល្អ មាន​ក្រុម​គ្រួសារ​មួយ​បាន​ទាក់ទង​ទៅ​អ្នក​ដែល​បាន​ចែកចាយ​ដំណឹង​នេះ ដោយ​និយាយ​ថា Leo គឺ​ដូច​ជា​សុខខ​របស់​ពួកគេ​ឈ្មោះ BonBon ដែល​ពួកគេ​បាន​បាត់​កាល​ពី ៤ ឆ្នាំ​មុន ។យ៉ាងណាមិញ ម្ចាស់​របស់​វា ឈ្មោះ Noi បាន​ពន្យល់​ហេតុការណ៍​ប្រាប់​ថា ពួកគេ​បាន​នាំ BonBon ទៅ​លេង​សាច់ញាតិ​ពួកគេ នៅ​ពេល​ឈប់​ក្នុង​ការ៉ាស់សាំង ពួកគេ​បាន​ចាប់​អារម្មណ៍​ថា BonBon បាន​បាត់​ចេញ​ពី​ឡាន ។ ក្រោយ​រក​មិន​ឃើញ ដោយ​គិត​ថា សុខខ​របស់​ខ្លួន​បាន​ងាប់​ទៅ​ហើយ ។ តែ​អ្វី​ដែល​ជា​ក្ដី​រំភើប​ហួស​ស្មាន​នោះ គឺ​ពេល​នេះ សុខខរបស់​ពួកគេ​ដែល​បាន​បាត់​រាប់​ឆ្នាំ​មក​នេះ បែរ​ជា​នៅ​រស់​រាន និង​ត្រឡប់​មក​រស់​នៅ​ជាមួយ​គ្នា​វិញ​ដូច​ដើម ៕ប្រភព៖pop

Leave a Reply

Your email address will not be published. Required fields are marked *